ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវជាតិលេខ០១

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅម៉ោង ០១៖៣០នាទី ថ្ងៃទី១១ ខែមករា នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចក្បែរ​ រោងចក្រស្រាបៀរថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជនរងគ្រោះជាប្អូនស្រីបង្កើត របស់អ្នកស្រី ពាន់ ភួងបុប្ភា។

ប្រភពខាងលើបានបន្តថា "រថយន្ត ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ម៉ាក Mazda ពាក់ស្លាកលេខ ភ្នំពេញ 2AD- 9055 បើកដោយអ្នកស្រី ពាន់ ភួងធីតា ដែលជាប្អូនស្រីបង្កើតរបស់ អ្នកនិពន្ធ និងអ្នកដឹកនាំសម្ដែងរឿងដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា ខណៈបើកពីត្បូងទៅជើង ពីខាងរោងចក្រ ស្រាបៀរថៃហ្គ័រ មកផ្លូវជាតិលេខ១ ត្រង់កន្លែងកើតហេតុខាងលើ ក៏រ៉េចង្កូតទៅបុកបង្គោល សញ្ញាចរាចរ បណ្តាលឲ្យក្រឡាប់តែម្តង ហើយភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ"។

សម្រាប់ព័ត៌មានជាជំហានដំបូង ខាងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានគឺសង្ស័យម្ចាស់រថយន្តងងុយដេក ទើបរ៉េចង្កូត ទៅបុកបង្គោលភ្លើងតែម្តង។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមខលទៅជួបអ្នកស្រី ពាន់ ភួងបុប្ជា នៅរសៀលនេះ តែលេខដែលអ្នកស្រីធ្លាប់ប្រើ មិនអាចទាក់ទងបានទេ ៕

ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវជាតិលេខ០១
ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវជាតិលេខ០១
ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវជាតិលេខ០១
ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវជាតិលេខ០១

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត