ទម្លាប់របិភោគស៊ុតខុសរបៀប​ បង្កឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព

ស៊ុត គឺជា​អាហារ​មួយប្រភេទដែលសម្បូរទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗជាច្រើនសម្រាប់រាងកាយ ដូចជា៖ វីតាមីន, រ៉ែដែក កាល់ស្យូម... ជាពិសេស​ប្រូតេអ៊ីនតែម្តង។ ប៉ុន្តែ​ប្រសិនបើអ្នកមិនដឹងពី​រៀប​បរិភោគ​ទេ វាមិនត្រឹមតែ​មិន​ទទួលបាន​អត្ថប្រយោជន៍​ប៉ុណ្ណោះទេ ថែមទាំង​បង្កឲ្យមាន​គ្រោះថ្នាក់ដល់សុខភាពថែមទៀត។
 
ទម្លាប់របិភោគស៊ុតខុសរបៀប​ បង្កឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព
បរិភោគស៊ុតឆ្អិនដែលទុកចោលមួយយប់
ស៊ុតដែលចម្អិន​ខ្លាំងពេក​នាំ​ឲ្យ​មាន​ការ​ប្រះលៀន​សាច់ចេញមកក្រៅ ប៉ុន្តែបន្ទាប់ពី​អ្នក​ទុកពេញ​មួយយប់​សារធាតុចិញ្ចឹម​នឹងផលិតបាក់តេរី ដូច្នេះប្រសិនបើអ្នកបរិភោគស៊ុតនេះ​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់ដល់សុខភាព។
ដោយសារតែ​ ពេលចម្អិន​ប្រូតេអ៊ីនត្រូវបានបំផ្លាញ ដូច្នេះតម្លៃអាហាររូបត្ថម្ភនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
ការទទួលទានស៊ុតឆៅ
មនុស្សជាច្រើន​គិតថា ការបិរភោគ​ស៊ុតឆៅ​អាចប៊ូវកម្លាំង ប៉ុន្តែនេះជាការយល់ខុសហើយ ការបរិភោគស៊ុតឆៅនាំឲ្យមាន​ការគំរាម​កំហែង​ដល់សុខភាព​យ៉ាង​ខ្លាំង។
ស៊ុតឆៅអាចមាន​ផ្ទុកមេរោគ Salmonella ។ គ្រាន់តែស៊ុតមួយគ្រាប់មា​ន​ប្រមាណជា ៣០ មេរោគ ដែលត្រូវឆ្លងចូលទៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះ​ការបរិភោគស៊ុតឆៅ​មិន​មែន​ជា​ជម្រើស​ល្អដូចដែលអ្នកបានគិតនោះទេ។
នៅពេល​បរិភោគស៊ុតឆៅចូលទៅក្នុងពោះ មេរោគ Salmonella នឹងបង្កឲ្យមាន​ជំងឺដូចជា ឈឺក្រពះ, ក្អួត, គ្រុនក្តៅ, ខ្វះជាតិទឹក... ករណីធ្ងន់ធ្ងរត្រូវប្រញាប់ទៅជួបគ្រូពេទ្យ​ភ្លាម ហើយ​វានឹង​ធូរស្បើយឡើងវិញក្នុងរយៈពេល ៤ ទៅ ៧ថ្ងៃ។
ចម្អិនហើយត្រាំទឹកត្រជាក់
បន្ទាប់ពីចម្អិន​ស៊ុត មនុស្សភាគច្រើនតែងតែស្រង់យកទៅត្រាំនៅក្នុងទឹកត្រជាក់ ប៉ុន្តែធ្វើបែបនេះ​សីតុណ្ហាភាព​របស់ស៊ុតនឹងត្រូវធ្លាក់ចុះ​មួយរំពេច។​ ខណៈនេះទឹក និងមេរោគ microorganisms ត្រូវបាន​ជ្រាបចូលយ៉ាងងាយចូលទៅក្នុងស៊ុត ធ្វើឲ្យស៊ុតខូចគុណភាព ហើយ​ទុកមិនបានយូរ៕
ដោយ៖ Seng hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្លាប់របិភោគស៊ុតខុសរបៀប​ បង្កឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព