អាវុធហត្ថ ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​លួច​កាច់​សោ​រក​ម៉ូតូ

ភ្នំពេញ: កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ធ្វើ​ស្រាវជ្រាវ និង​ឈានដល់​ការ ឃាត់ខ្លួន​ជនសង្ស័យ៤​នាក់ ដែលជា​មុខសញ្ញា​កាច់ករ​ម៉ូតូ បន្ទាប់ពី​ទ​ទួ​l​ពាក្យ​​បណ្តឹង​ពី​ជនរងគ្រោះ​។

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៨ និង​១០​នាទី​ព្រឹក ថ្ងៃទី​១១​ខែមករា ឆ្នាំ២០១៦ នៅ​ចំណុច ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក់ ខណ្ឌ ឬ​ស្សី​កែវ ។​

​លោក វរសេនីយ៍ទោ ភួង សុ​ភី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធ​ខណ្ឌ​ព្រែក​ព្នៅបានអោយដឹងថា ជនសង្ស័យ​ទី​១​មានឈ្មោះ ញ៉ឹម សារី​វិជ្ជា ភេទ​ប្រុស អាយុ ២៥មុខរបរ បុគ្គលិក នៅ​ភោ​ជ្ជ​នី​ដ្ឋា​ន បឹង​សុ​ប​ន្តិ  (​ជា​ជនដៃដល់​)​។​ទី​២​ឈ្មោះ គង់ សុ​ទ្ធី (តាក់​) ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។​ទី​៣ ឈ្មោះ ចាន់ ណា​ង (​នឿន) ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ  (​ធ្លាប់​ជាប់គុក​ចំនួន​២​ឆ្នាំ​)​។​និង​ទី៤ ឈ្មោះ កុល សុភា (​បារាំង​) ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នកទាំង​៤​ស្នាក់នៅ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ ។​

​លោក​បាន​បន្តថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី ជនរងគ្រោះ​ឈ្មោះ ទៀវ ប៊ុន​ថៃ ពីការបាត់​ម៉ូតូ​១​គ្រឿង​កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី ៩​ខែ ខែមករា ឆ្នាំ ២០១៦ លោក​បានដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជា​បន្តបន្ទាប់​។

​លោក បន្តទៀតថា ជនសង្ស័យ​លើក​ទី​១ កាលពី​ថ្ងៃទី ៦ ខែមករា​ឆ្នាំ ឆ្នាំ​២០១៦ លួចកាច់ក ម៉ូតូ ស្គូ​ពី និង​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ កាច់ក ម៉ូតូ​ហុងដា​សេ​១២៥ ។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ បាន​ដកហូត វត្ថុតាង​រួមមាន​៖ ម៉ូតូ ម៉ាក ហុងដា សេ១២៥ មួយគ្រឿង ស៊េរី ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-2554 ម៉ូតូនៅសល់តែ តួរ ត្រូវ​ជនសង្ស័យ​យកទៅ​ស៊ី​គ្រឿង​អស់​។​នៅ​ចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​លួច​កាច់ក ម៉ូតូ និង​អោយ​បក្សពួកទៅ​បញ្ចាំ ពិតប្រាកដ​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋាន រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​​នីតិវិធី​៕​

អាវុធហត្ថ ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​លួច​កាច់​សោ​រក​ម៉ូតូ