បុគ្គលិក កាសែត​កម្ពុជា ចេញផ្សាយ​មុនគេ​បង្អស់ ជួបជុំគ្នា​រៀបរាប់​ទិដ្ឋភាព​និង​រឿងរ៉ាវ នា​ឆ្នាំ​ដំបូងៗ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា​

ភ្នំពេញ: អតីត​និពន្ធ​នាយក​កាសែត និពន្ធ​នាយករង អ្នកកាសែត និង​បុគ្គលិក​កាសែត​កម្ពុជា ដែល​បានចេញ​ផ្សាយ​មុនគេ​បង្អស់ នៅក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ នឹង​ជួបជុំគ្នា​ពិភាក្សា និង​សន្ទនា​អំពី​ទិដ្ឋភាព​និង​រឿងរ៉ាវ នា​ឆ្នាំ​ដំបូងៗ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា និង ៣៧ ឆ្នាំ​នៃ​កម្ពុជា​បច្ចុប្បន្ន​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក គឹម គុណ​វ​ឌ្ឍ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១១​ខែមករា​នេះ បានប្រកាសថា ថ្ងៃទី​២៥ មករា ខាងមុខ នឹងមាន​ការជួបជុំ​មួយ​របស់​​អតីត​និពន្ធ​នាយក​កាសែត និពន្ធ​នាយករង អ្នកកាសែត និង​បុគ្គលិក​កាសែត​កម្ពុជា ដែលជា​កាសែត​តែមួយគត់ បានចេញ​ផ្សាយ​មុនគេ​បង្អស់ នៅក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ ។

​លោក គឹម គុណ​វ​ឌ្ឍ បាន​មានប្រសាសន៍ថា ទិដ្ឋភាព​និង​រឿងរ៉ាវ នា​ឆ្នាំ​ដំបូងៗ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា និង ៣៧ ឆ្នាំ​នៃ​កម្ពុជា​បច្ចុប្បន្ន និង​ត្រូវបាន​លើក​ពិភាក្សា និង​សន្ទនា​ក្នុងការ​ជួបជុំ​នេះ ។ លោក រស់ ថា​ន់​សន និង អ្នកស្រី ជា ស៊ុន​ដា​ណែ​ត ស្ថិតក្នុង​គណៈកម្មាការ​រៀបចំ ។ អ្នកព័ត៌មាន​ជំនាន់​ថ្មី និង​ជំនាន់​បន្តវេន ពិតជា​បាន​ជួប​ជាមួយ លោក លោកស្រី ដែល​ប្រកប​វិជ្ជាជីវៈ​កាសែត​ក្នុង ៣ ទសវត្សរ៍ ដែល​លោក​អ្នកនឹង​បានដឹង​រឿង​ដែល​មិន​ធ្លាប់​បានដឹង​ជាច្រើន​៕​