ប្អូនស្រី​បង្កើត​អ្នកស្រី ពាន់ ភួង​បុប្ផា ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត នៅ​ផ្លូវជាតិ​លេខ​១

ភ្នំពេញ: ប្អូនស្រី​បង្កើត​របស់​អ្នកនិពន្ធ និង​ដឹកនាំ​សម្ដែង​រឿង​ដ៏​ល្បី អ្នកស្រី ពាន់ ភួង​បុប្ផា បានជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បើករថយន្ត​បុក​ស្លាក​សញ្ញា​​ចរាចរណ៍ បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​រងរបួស​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល  ថ្ងៃទី​១១ខែមករា ឆ្នាំ​២០១៦​នៅលើ​ផ្លូវ​ជាត​លេខ​១​នៅលើ​ផ្លូវ​ចូលទៅ​រោង​ចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ​ជា​ប្អូនស្រី​បង្កើត​របស់​អ្នកនិពន្ធ និង​ដឹកនាំ​សម្ដែង​រឿង​ដ៏​ល្បី អ្នកស្រី ពាន់ភួង​បុប្ផា មានឈ្មោះ​ពាន់ ភួង​ធីតា​រងរបួស​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ឃើញ​រថយន្ត ម៉ាក Mazda ពណ៌​សរពាក់​ស្លាក​លេខ​ភ្នំពេញ 2AD- 9055 បើក​ដោយ​អ្នកស្រី ពាន់ ភួង​ធីតា ដែលជាប្អូនស្រី បង្កើត​របស់ អ្នកនិពន្ធ និង​ដឹកនាំ​សម្ដែង​រឿង​ដ៏​ល្បី អ្នកស្រី ពាន់ ភួងបុប្ផា ខណៈ​បើក​ពី​ត្បូង​ទៅ​ជើង ពី​ខាង​រោងចក្រ ស្រា​បៀរ​ថៃ​ហ្គ័​រ​មក​ផ្លូវ​ជាតិ​លេខ​១ លុះ​មកដល់​ចំណុចកើតហេតុ  ក៏​រ៉េ​ចង្កូត​ទៅបុក​បង្គោល​ស្លាក សញ្ញា​ចរាចរណ៍ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង ។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ និងវាស់វែង​រួច បាន​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​​ក្រោយ​តាមច្បាប់​៕