សា​ក​ល​វិ​ទ្យា​ល័​យ​អ​ន្ត​រ​ជា​តិ​ ស​ហ​កា​រ​ជា​មួ​យ​សា​ក​ល​វិ​ទ្យា​ល័​យ​កូ​បេ​ ប្រ​ទេ​ស​ជ​ប៉ុ​ន​ នឹ​ង​រៀ​ប​ចំ​សិ​ក្ខា​សា​លា​ស្តី​ពី​ (កា​រ​វិ​ភា​គ​បែប​គ្លិ​និ​ក​ស​ម្រា​ប់​កា​​រ​​ធ្វើ​​​រោ​គ​វិ​​និ​​ច្ឆ័​យ​​) ​ពី​​ថ្ងៃ​​ទី ១៨ ដ​ល់ ២២ ខា​ង​មុ​ខ​នេះ​

សា​ក​ល​វិ​ទ្យា​ល័​យ​អ​ន្ត​រ​ជា​តិ​មា​ន​កិ​ត្តិ​យ​ស​សូ​ម​ជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដ​ល់​និ​ស្សិ​ត សា​ស្រ្ត​ចា​រ្យ​វេ​ជ្ជ​ប​ណ្ឌិ​ត​ វេ​ជ្ជ​ប​ណ្ឌិ​ត​ឯ​ក​ទេស​ទាំ​ង​អ​ស់​ឪ្យ​បា​ន​ជ្រា​ប​ថា​៖ដើ​ម្បី​អ​ភិ​វ​ឌ្ឍ​ន៍​ស​ម​ត្ថ​ភា​ព ប្រ​សិ​ទ្ធិ​ភា​ព​ឪ្យ​ទ​ទួ​ល​បា​ន​នូ​វ​ចំ​ណេះ​ដឹ​ង​ និង ប​ទ​ពិ​សោ​ធ​ន៍​ថ្មី​ៗ សា​ក​ល​វិ​ទ្យា​ល័​យ​អ​ន្ត​រ​ជា​តិ​ សហ​កា​រ​ជា​មួ​យ​សា​ក​ល​វិ​ទ្យា​ល័​យ​កូ​បេ​ ប្រ​ទេ​ស​ជ​ប៉ុ​ន​​នឹ​ង​​រៀប​ចំ​សិ​ក្ខា​សា​លា​ស្តី​ពី​(កា​រ​វិ​ភា​គ​បែ​ប​គ្លិ​និ​ក ស​ម្រា​ប់​កា​រ​ធ្វើ​រោ​គ​វិ​និ​ច្ឆ័​យ​)​​​ដែ​ល​មា​ន​រយះ​ពេ​ល ៥​ថ្ងៃ​ក្នុ​ង​នោះ​មា​ន​កា​រ​ធ្វើ​ប​ទ​ប​ង្ហា​ញ​ដោ​យ​លោ​ក​សា​ស្ត្រ​ចា​រ្យ Kentaro lwata ដែ​ល​មា​ន​ប​ទ​ពិ​សោ​ធ​ន៍​ និ​ង ជំ​នា​ញ​ខ្ព​ស់​ម​ក​ពី​សា​ក​ល​វិ​ទ្យា​ល័​យ​កូ​បេ​​ប្រ​ទេ​ស​ជ​ប៉ុ​ន​។         សិក្ខាសាលានេះនឹងចាប់ផ្តើមពីថ្ងៃទី១៨-២២ ខែមករា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យអន្តរជាតិ ។ ក្រោ​យ​ពេ​ល​បញ្ច​ប់​សិ​ក្ខា​សាលានេះនឹងទទួលបានការចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយ​ផ្ទា​ល់​ពី​លោ​ក​សា​ស្ត្រា​ចា​រ្យ​ ទទួ​ល​បា​ន​នូ​វ​វិ​ធី​សា​ស្រ្ត​ថ្មី​ៗ​ក្នុ​ង​កា​រ​វិ​ភា​គ និង កា​រ​ព្យា​បា​ល​ជំ​ងឺ​តា​ម​បែ​ប​ទំ​នើ​ប​ជា​ពិ​សេ​ស​ទ​ទួល​បា​ន​លិ​ខិត​ប​ញ្ជា​ក់ ០១​ច្បា​ប់​ផ​ង​ដែ​រ​។         សូមបញ្ជាក់ផងដែរថា​សិក្ខាកាមដែលចង់ចូលរួមទាំងអស់ត្រូវតែជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៤ ឡើងទៅ  សូ​ម​រួស​រាន់​មក​ចុះ​ឈ្មោះ​ពី​ព្រោះ​ថា​ក​ន្លែ​ង​មា​ន​កំ​ណ​ត់​សំ​រាប់​ព័ត៌​មាន​បន្ថែម​សូ​ម​ទា​ក់​ទងតាមទូរស័ព្ទលេខ ០៨៧​៩៨​១១១១ ៕ ដោយ៖ ស៊ុន និមល

  • សា​ក​ល​វិ​ទ្យា​ល័​យ​អ​ន្ត​រ​ជា​តិ​ ស​ហ​កា​រ​ជា​មួ​យ​សា​ក​ល​វិ​ទ្យា​ល័​យ​កូ​បេ​ ប្រ​ទេ​ស​ជ​ប៉ុ​ន​ នឹ​ង​រៀ​ប​ចំ​សិ​ក្ខា​សា​លា​ស្តី​ពី​ (កា​រ​វិ​ភា​គ​បែប​គ្លិ​និ​ក​ស​ម្រា​ប់​កា​​រ​​ធ្វើ​​​រោ​គ​វិ​​និ​​ច្ឆ័​យ​​) ​ពី​​ថ្ងៃ​​ទី ១៨ ដ​ល់ ២២ ខា​ង​មុ​ខ​នេះ​已关闭评论
  • 18 views
  • Hide Sidebar
    A+