សម្លៀកបំពាក់​មួយឈុត​នេះ កាន់តែ​ធ្វើ​ឲ្យ យុគ ចិន្តា ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​

អ្នកនាង​យុគ ចិន្តា ត្រូវបាន​គេ​ចាត់ទុកថា ជា​ពិធី​ការិនី​ដែល​ពូកែ​តុបតែង​ខ្លួន ​និង​ជ្រើសរើស ម៉ូដ​សម្លៀកបំពាក់ មិន​ថា នៅក្នុង​កម្មវិធី​សិល្បៈ​ឬ​ក្រៅ​សិល្បៈ​នោះទេ​ ។​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១០ ខែមករា ម្សិលមិញ​នេះ អ្នកនាង យុគ ចិន្តា បានធ្វើអោយ​ភ្ញៀវ ដែល​ចូលរួម​នៅក្នុង​ពិធីមង្គលការ​មួយ នៅ​កោះ​ពេជ្រ​លាន់ មាត់​សរសើរ​ពី​សម្រស់​របស់​នាង​ស្ទើរ​គ្រប់គ្នា​ ។ ​នៅពេលនេះ សូម​ប្រិយមិត្ត​ទាំងអស់ មើល​សម្លៀកបំពាក់​រប​ស់​អ្នកនាង យុគ ចិន្តា​ទាំងអស់គ្នា តើ​ស្រស់ស្អាត​កម្រិតណា​ដែរ​?​ ។​

សម្លៀកបំពាក់​មួយឈុត​នេះ កាន់តែ​ធ្វើ​ឲ្យ យុគ ចិន្តា ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​

​ក្នុងចំណោម​ភ្ញៀវកិត្តិយស​ជាច្រើន យុគ ចិន្តា មិនត្រូវ​បាន​គេ​មើលរំលង​នោះទេ ​។​ជាមួយ និង​រ៉ូ​ប​ចងពុង​វែង​ពណ៌​ទឹកមាស​វាល​ខ្នង​រួមជាមួយ​និង​រំភើយ​នៅ​ជុំវិញ​ចង្កេះ កាន់តែ​ធ្វើអោយ​សម្រស់ របស់​ពិធី​ការិនី​វ័យ​ជ្រេ​រូបនេះ មាន​ភាពលេច​ធ្លោ​ថែម​មួយកម្រិត​ទៀត ​។​ មានការ​និយាយថា មួយឈុត របស់ អ្នកនាង​យុគ ចិន្តាកាលពី យប់មិញ​នេះ ពិតជា​ស្រស់ស្អាត ​និង​ ទាក់ទាញ​ហើយ​ថែមទាំង​ថ្លៃថ្នូរ ទៀតផង ​។​មានការ​សរសើរ​ថា អ្នកនាង យុគ ចិន្តា​និយម​តុបតែង​ខ្លួន សាមញ្ញៗ​តែ​មើលទៅ ស្រស់ ស្អាត​សក្តិសម​ជាមួយនិង​វ័យ ​។

សម្លៀកបំពាក់​មួយឈុត​នេះ កាន់តែ​ធ្វើ​ឲ្យ យុគ ចិន្តា ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​

ជាមួយនិង​រូបរាង​តូច​ស្រ​ឡូ​ន គេ​ស្ទើរតែ​មិន​ជឿថា អ្នកនាង យុគ ចិន្តា ធ្លាប់​មានកូន នោះឡើយ​ ។​ អ្នកនាង យុគ ចិន្តា ធ្លាប់​ប្រាប់ថា សម្លៀកបំពាក់ ដែល​អ្នកនាង​ស្លៀកពាក់​ភាគ ច្រើន អ្នកនាង​បាន​ចំណាយពេល​ច្នៃ​ម៉ូដ​ដោយ​ខ្លួនឯង​ ។ កន្លងមក​មាន​អ្នកសិល្បៈ​មិនតិច​ទេ ដែល​ធ្លាប់​អះអាងថា ពួកគេ​ធ្លាប់​លួច​ស្ទីល​តុបតែង​ខ្លួន តាម​អ្នកនាង​យុគ ចិន្តា ​ដែរ ​៕ ចេ​នី​