វិធីសាស្រ្តថ្មី ថត​សម្លេង​ពេល​និយាយ​ទូរស័ព្ទ នៅ​លើ iPhone! (បាន​ទាំង iOS8 & iOS9)

ការថតសម្លេងទុក កំឡុងពេល និយាយ​ទូរស័ព្ទ គឺ​ជា​រឿង​មួយ ដែល​សំខាន់ ព្រោះ​វា អាច​រក្សា​ទុក ជា​ភ័ស្តុតាង នៅ​ពេល​ដែល​យើង និយាយ​ពី​រឿង​សំខាន់ៗ​ផ្សេងៗ ជាមួយ​នឹង នរណា​ម្នាក់។ យ៉ាងណាមិញ ការថតសម្លេងនេះដែរ មិនចាំបាច់ អោយយើង ត្រូវប្រើប្រាស់ ឧបករណ៍ ជំនួយអ្វីឡើយ ត្រឹមតែ ស្មាត​ហ្វូន ដែលប្រើប្រាស់ កំពុងនិយាយគ្នា ក៏បានដែរ។

វិធីសាស្រ្តថ្មី ថត​សម្លេង​ពេល​និយាយ​ទូរស័ព្ទ នៅ​លើ iPhone! (បាន​ទាំង iOS8 & iOS9)

ជាមួយនឹង អត្ថបទនេះដែរ ខេមបូ ក៏ធ្លាប់បាន សរសេរបង្ហាញម្តងរួចមកហើយដែរ សម្រាប់ប្រព័ន្ធ Android ជំនាន់ថ្មី ដោយឡែក សម្រាប់ប្រព័ន្ធ iOS ជំនាន់ថ្មីនេះវិញ នៅមិនទាន់ទេ តែយើងនឹង បង្ហាញ​ជូន នៅក្នុងពេលនេះតែម្តង។ ចង់ដឹងថា ត្រូវធ្វើយ៉ាងណានោះ សូមអាន និងអនុវត្ត តាមការណែនាំ ខាង​ក្រោមនេះ!

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS8 ឬ iOS9 ដែលបាន Jailbreak រួចជាស្រេច

វិធីសាស្រ្ត

  • ចូលទៅកាន់ Cydia > Add Source មួយដែលមានឈ្មោះថា “repo.biteyourapple.net”
  • ក្រោយពីបន្ថែមរួច នៅក្នុង Cydia ដដែល ធ្វើការស្វែងរក និងតម្លើង Tweak ឈ្មោះថា “Call Recorder” ហើយធ្វើការ Restart SpringBoard

របៀប Activate អោយ Full

ពេលតម្លើង Tweak ខាងលើរួច វានឹងបង្កើត icon ថ្មីមួយ នៅលើ Homescreen ឈ្មោះថា “Call Recorder” តែវា នៅមិនទាន់ អាចប្រើប្រាស់បាន នោះទេ ដោយវា តម្រូវអោយយើង ធ្វើការ Activate ជាមុនសិន។ ហើយសម្រាប់ វិធីក្នុងការ Activate វានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ ត្រង់កន្លែង Email អ្នកអាចវាយបញ្ចូល អក្សរអ្វីក៏បានដែរ ដោយភ្ជាប់មកជាមួយនឹង [email protected] ហើយចំពោះ Tweak មួយនេះ យើងក៏មិនអាចសន្និដ្ឋាន បានថា វាអាចនឹង ដំណើរការ ជារៀងរហូតដែរ។

សរុបមកវិញ នៅពេល លោកអ្នក បានធ្វើការតម្លើង និង Activate Tweak ខាងលើនេះ រួចហើយនោះ វានឹងធ្វើការ ថតសម្លេងទុក ដោយស្វ័យប្រវត្តិ តែម្តង ដោយរាល់សម្លេង ដែលបានថតនោះ នឹង save ទុក នៅក្នុងកម្មវិធី Call Recorder នេះតែម្តង។ រីករាយជាមួយនឹង ការប្រើប្រាស់ Tweak មួយនេះ ទាំង​អស់គ្នាណា ហើយប្រសិនបើ មានជាចម្ងល់ផ្សេងៗទៀតនោះ អាចបញ្ចេញ នៅខាងក្រោមនេះបាន!

**សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធីសាស្រ្តថ្មី ថត​សម្លេង​ពេល​និយាយ​ទូរស័ព្ទ នៅ​លើ iPhone! (បាន​ទាំង iOS8 & iOS9)

  • ដោយ: Mai
  • 4:12 PM, 11 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ