ចាន់ វឌ្ឍនាកា ក្លាយ​ជា​ទូត​សុឆន្ទៈ​ផ្លូវការ​មួយ​ឆ្នាំ​របស់​ក្រុមហ៊ុន SEATEL

ចាន់ វឌ្ឍនាកា ក្លាយ​ជា​ទូត​សុឆន្ទៈ​ផ្លូវការ​មួយ​ឆ្នាំ​របស់​ក្រុមហ៊ុន SEATEL

មុន​នេះ​បន្តិច ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​សមាជិក​ក្លឹប​បឹងកេតអង្គរ ចាន់ វឌ្ឍនាកា បាន​ចុះ​ហត្ថលេខា​ធ្វើ​ជា​ទូត​សុឆន្ទៈ​​រយៈ​ពេល​មួយ​ឆ្នាំ​របស់​ក្រុមហ៊ុន​​ផ្ដល់​សេវា​អ៊ីនធឺណិត និង​ទូរសព្ទ SEATEL។

 

ចាន់ វឌ្ឍនាកា ក្លាយ​ជា​ទូត​សុឆន្ទៈ​ផ្លូវការ​មួយ​ឆ្នាំ​របស់​ក្រុមហ៊ុន SEATEL

 

ពិធី​ចុះ​ហត្ថលេខា​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​​កណ្ដាល​ក្រុមហ៊ុន SEATEL ផ្ទាល់ ដោយ​មាន​ការ​ចូល​រួម​ពី​លោក Yang Liqun អគ្គ​នាយក​ក្រុមហ៊ុន លោក Feng Yang នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​បឹងកេតអង្គរ និង​កីឡាករ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ជា​ទូត​សុឆន្ទៈ​ឯកសិទ្ធិ​ប្រចាំ​ក្រុមហ៊ុន SEATEL។

 

មូលហេតុ​ដែល​ក្រុមហ៊ុន SEAEL ជ្រើសរើស ចាន់ វឌ្ឍនាកា ជា​ទូត​សុឆន្ទៈ ដោយសារ​កីឡាករ​វ័យ​ក្មេង​រូប​នេះ កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​កីឡា​បាល់​ទាត់ និង​មាន​ល្បឿន​លឿន​ប្រៀប​ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​របស់​ក្រុមហ៊ុន​លោក​ដែរ។ បន្ទាប់​ពី​ចុះ​ហត្ថលេខា​រួច ក្រុមហ៊ុន SEAEL បាន​ផ្ដល់​ទូរសព្ទ​ម៉ាក 4G Samsung S6 Edge ដល់​កីឡាករ ចាន់ វឌ្ឍនាកា និង​លោក បែ មករា ដើម្បី​សាក​ល្បង​ប្រើ​ប្រាស់​ផង​ដែរ។

 

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ដែល​រក​គ្រាប់​បាល់​បាន​ ៣៧ គ្រាប់​នៅ​រដូវ​កាល​​២០១៥ នៃ​លីគ​កំពូល​របស់​កម្ពុជា នឹង​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​ទី៤ ​​​ក្នុង​ការ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​​ឲ្យ​ក្រុម​ហ៊ុន​​ឯកជន​នានា​​​បន្ទាប់​ពី​ ​​ប្រាក់ មុន្នីឧត្ដម, គួច​ សុកុម្ភៈ និង​ ឃួន​ ឡា​​បូរ៉ាវី៕

 

ចាន់ វឌ្ឍនាកា ក្លាយ​ជា​ទូត​សុឆន្ទៈ​ផ្លូវការ​មួយ​ឆ្នាំ​របស់​ក្រុមហ៊ុន SEATEL

 

ចាន់ វឌ្ឍនាកា ក្លាយ​ជា​ទូត​សុឆន្ទៈ​ផ្លូវការ​មួយ​ឆ្នាំ​របស់​ក្រុមហ៊ុន SEATEL
រាយការណ៍៖ មុន្នីរម្យ