សម្តេចតេជោ នឹងចូលរួម ជាអធិបតី ពិធីប្រគល់ ពានរង្វាន់ “មរតកវប្បធម៌ខ្មែរ” នៅល្ងាចស្អែក

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ “មរតកវប្បធម៌ខ្មែរ” ពានរង្វាន់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជំនាន់ទី៧ ឆ្នាំ២០១៦ នាល្ងាចថ្ងៃអង្គារ ស្អែកនេះ។

យោងតាមប្រភពព័ត៌មាន ពីក្រសួងវប្បធម៌ ឲ្យដឹងថា កម្មវិធីនេះ នឹងត្រូវប្រារព្វធ្វើឡើង នៅសាលមហោស្រពកោះពេជ្រ៕