ឆ្នាំ២០១៥ ពលរដ្ឋជិត ២០០នាក់ ស្លាប់និង រងរបួស ដោយរន្ទះបាញ់ នៅកម្ពុជា

ភ្នំពេញ៖នៅក្នុង ឆ្នាំ២០១៥ប្រជាពល រដ្ឋកម្ពុជា បានស្លាប់ ១០៧នាក់ និងរងរបួស ៧៧នាក់ ដោយគ្រោះធម្មជាតិ រន្ទះបាញ់ ដែលចំនួន នេះមានការ កើនឡើងជាង ឆ្នាំ២០១៤។

លោក កែវ វី នាយកខុទ្ទ កាល័យ គណៈកម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ បាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នេះថា រន្ទះបាញ់ សម្លាប់មនុស្ស ១០៧នាក់ រងរបួស ៧៧នាក់  ងាប់គោ ក្របី ៤០ក្បាល និងខូចខាត ផ្ទះ៩ខ្នង ដែលភាគច្រើន កើតឡើងនៅខេត្តតាកែវ ព្រៃវែង និងខេត្តបាត់ដំបង។

លោកបន្តថា ចំណែក ឆ្នាំ២០១៤ មានអ្នកស្លាប់ ៧៥នាក់ របួស៥៥ ងាប់គោ ក្របី ៥៨ក្បាល  ភាគច្រើនកើតឡើង នៅខេត្ត បាត់ដំបង។
លោកបញ្ជាក់ថា ចំណែកគ្រោះទឹកជំនន់ មិនមាន អ្នកស្លាប់ឡើយ ដោយសារ ទឹកជំនន់ ក្នុងឆ្នាំ២០១៤ មាន លក្ខណៈទឹកតូច៕

ឆ្នាំ២០១៥ ពលរដ្ឋជិត ២០០នាក់ ស្លាប់និង រងរបួស ដោយរន្ទះបាញ់ នៅកម្ពុជា