ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ផ្តល់អំណោយ ដល់យុវសិស្សទីទ័លក្រ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បាននាំយកអំណោយ សប្បុរសធម៌ ទៅចែកជូនដល់យុវសិស្សទីទ័លក្រម្នាក់ ដែលសព្វថ្ងៃ កំពុងស្នាក់នៅក្នុងសាលារៀន ដោយពឹងផ្អែកលើ លោកគ្រូ អ្នកគ្រូជួយ ឧបត្ថមការហូបចុក និងការសិក្សា ដោយសារតែមានការខ្វះខាតជាទីបំផុត។

យុវសិស្ស ស៊ុន សាមឌី ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកដំបែរ ខេត្តកំពង់ចាម បច្ចុប្បន្នយុវសិស្សរូបនេះ កំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យ ក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យុវសិស្ស ស៊ុន សាមឌី បានឲ្យដឹងថា ខ្លួនមានឪពុកឈ្មោះ ស៊ុន សុភាព អាយុ៥៣ឆ្នាំ ជាអ្នករកស៊ី និងម្តាយឈ្មោះ ជា រដ្ឋា អាយុ៥៥ឆ្នាំ ជាមេផ្ទះ ពួកគាត់រស់នៅ ឯស្រុកកំណើត។ នៅឆ្នាំ២០១២ ឪពុកម្តាយប្អូន បានយកខ្លួន និងប្អូនស្រីម្នាក់ទៀតឈ្មោះ ស៊ុន ស្រីស៊ីង អាយុ៦ឆ្នាំ មកផ្ញើម្តាយមីងរស់នៅតំបន់ឃ្លាំងលើ ដោយបានផ្ញើប្រាក់កាស ជារៀងរាល់ខែ លុះដល់ចុងឆ្នាំ២០១៤ ក៏បាត់ដំណឹង ឪពុកដែលទៅជួញដូរនៅស្រុកផ្សេង ទើបលែងបានផ្ញើប្រាក់កាស មកឲ្យបន្តទៀត គួបផ្សំជីវភាពគ្រួសារ ម្តាយមីង មានការលំបាកផងនោះ ខ្លួនក៏បានសំរេចចិត្តមករស់នៅក្នុងសាលារៀនម្នាក់ឯងវិញ ដោយពឹងផ្អែកលើការជួយទំនុកបំរុង ពីលោកគ្រូ អ្នកគ្រូ ដែលបង្រៀនក្នុងសាលា។

អំណោយដែលបានយកទៅចែកជូនរួមមានដូចជា អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ២យួ, ទឹកត្រី២យួ, ទឹកស៊ីអ៊ីវ ២យួ, ប្រេងឆា ២ដប, អំបិល២គីឡូក្រាម, ស្ករស២គីឡូក្រាម, ប៊ីចេង ២កញ្ចប់ ព្រមទាំងថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល)។

ជាកិច្ចបញ្ចប់ នៃកម្មវិធីយុវសិស្ស ស៊ុន សាមឌី បានថ្លែងអំណរគុណដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា សាខាខេត្តព្រះសីហនុ ព្រមទាំងសមាជិក សមាជិកា ទាំងអស់ដែលបានយកអំណោយមកចែកជូនប្អូននៅពេលដែលប្អូនកំពុងជួបប្រទះការលំបាកនេះ សូមឲ្យមានសុខភាពល្អ និងសំរេចបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕

ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ផ្តល់អំណោយ ដល់យុវសិស្សទីទ័លក្រ

ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ផ្តល់អំណោយ ដល់យុវសិស្សទីទ័លក្រ

ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ផ្តល់អំណោយ ដល់យុវសិស្សទីទ័លក្រ