អភិបាល ខណ្ឌដូនពេញ បញ្ជាចៅ សង្កាត់ចុះ ពិនិត្យ សុពលភាព កន្លែងកុងស៊ី បញ្ចាំក្នុង មូលដ្ឋាន

ភ្នំពេញ៖ លោក គួច ចំរើន អភិបាល ខណ្ឌដូនពេញ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៦នេះ បានបញ្ជា ឲ្យអាជ្ញាធរ សង្កាត់ចុះ ពិនិត្យសុពលភាព កន្លែងកុងស៊ី បញ្ចាំនៅក្នុង មូលដ្ឋាន របស់ខ្លួន ដើម្បីសុវត្ថិភាព ផ្លូវច្បាប់ និងពង្រឹង ការងារកុងស៊ី បញ្ចាំ។

យោងតាម ប្រភពពី មន្រ្តីអាជ្ញាធរ ខណ្ឌដូនពេញ បានឲ្យដឹងថា " ដើម្បីសុវត្ថិភាព ផ្លូវច្បាប់ និង ដើម្បី ពង្រឹងការងារ កុងស៊ីបញ្ចាំ នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ និង ដើម្បី បញ្ចប់សុពលភាព នៃកុងស៊ីបញ្ចាំ ផងនោះលោកគួច ចំរើន អភិបាល ខណ្ឌដូនពេញ បញ្ជាឲ្យលោក-លោកស្រី ចៅសង្កាត់បន្ត និង ពិនិត្យសុពលភាព កន្លែងកុងស៊ី បញ្ចាំនៅក្នុង មូលដ្ឋាន របស់ខ្លួន "។

ប្រភពដដែល បន្ថែមថា លោកស្រី ស៊ី តូន ចៅសង្កាត់ ផ្សារថ្មីទី១ បានឲ្យដឹងថា ជាលទ្ធផល កុងស៊ីបញ្ចាំ នៅសង្កាត់ ផ្សារថ្មីទី១ មានចំនួន ០៩កន្លែង កុងស៊ីបញ្ចាំទាំងនោះ មាន ច្បាប់ត្រឹមត្រូវ និង មាន CAMERA សុវត្ថិភាព ទាំងអស់៕

អភិបាល ខណ្ឌដូនពេញ បញ្ជាចៅ សង្កាត់ចុះ ពិនិត្យ សុពលភាព កន្លែងកុងស៊ី បញ្ចាំក្នុង មូលដ្ឋាន

អភិបាល ខណ្ឌដូនពេញ បញ្ជាចៅ សង្កាត់ចុះ ពិនិត្យ សុពលភាព កន្លែងកុងស៊ី បញ្ចាំក្នុង មូលដ្ឋាន