ចងមុងដេក ក្រោមរថយន្ត លុះព្រឹកឡើងត្រូវ គេប្រទះឃើញស្លាប់

 ពោធិសាត់៖ បុរសជាកម្មករ ធ្វើការឱ្យរថយន្តក្រឿងចក្រដឹកដីលក់ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្រោមគ្រឿងចក្រដឹកដី ដែលចតនៅស្ងៀម មួយគ្រឿង នៅម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំនុច ខាងកើតអូរមួយកន្លែងក្នុង ភូមិបត់ត្រាច ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានចងមុងដេកក្រោមរថយន្ត ហើយត្រូវបានប្រទះឃើញដេកស្លាប់នេះ ឈ្មោះ មា នុត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិវត្តជ្រៃ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិសាត់ មុខរបរជាកម្មរថយន្តដឹកដី។ ក្រោយការធ្វើកោសល្យវិច័យ ពីសំណាក់ក្រុមគ្រូពេទ្យ និងនគរបាលជំនាញ បញ្ជាក់ថា បុរសនោះដេកស្លាប់ដោយសាខ្យល់គរ៕

ចងមុងដេក ក្រោមរថយន្ត លុះព្រឹកឡើងត្រូវ គេប្រទះឃើញស្លាប់