រឿង «ក្រមុំ៣១ កំលោះ ៥២» ចេញវីដេអូ Trailer ហើយ ពិតជាល្អមើល និងកំប្លែង ខ្លាំងណាស់ (Video)

ភ្នំពេញៈ ខ្សែភាពយន្ត ដែលមាន ចំណងជើងថា «ក្រមុំ៣១ កំលោះ ៥២» របស់ផលិតកម្ម RICH KIDS MEDIA បានចេញ វីដេអូ Official Trailer ជាផ្លូវការហើយ ដោយនៅក្នុង សាច់រឿង គឺមាន បង្កប់គ្រប់រសជាតិ មានទាំង មនោសញ្ចេតនា ស្នេហា ការកំប្លុកកំប្លែង សើចសប្បាយ តាំងពីដើម រហូតដល់បញ្ចប់ បើបានទស្សនា ហើយពិតជា មិនខកបំណងឡើយ ។

រឿង «ក្រមុំ៣១ កំលោះ ៥២» ចេញវីដេអូ Trailer ហើយ ពិតជាល្អមើល និងកំប្លែង ខ្លាំងណាស់ (Video)

នៅក្នុងរឿង «ក្រមុំ៣១ កំលោះ ៥២» នេះគេសង្កេត ឃើញថា មានវត្តមាន តារាសម្តែង ជើងចាស់ ប្រុសស្រី ដែលមានឈ្មោះ បោះសំឡេង ជាច្រើនដួង បានចូលរួមសម្តែង ដែលមានដូចជា លោក ទេព រិនដារ៉ូ, លោក សាវីន ហ្វីលីព, អ្នកនាង ខ្ញុង, កញ្ញា បេនីយ៉ាំង, លោក អ៊ុក សុភឬទ្ធ, កញ្ញា ហ្វ័រ កាត់, យាយ ណាង និងតារា ប្រុសស្រីល្បីជាច្រើន ដួងទៀត ។ដោយនៅក្នុង សាច់រឿង មានឈុតឆាក ជាច្រើន បានធ្វើឲ្យ ទស្សនិកជន មានការសើចសប្បាយ ជាមួយឈុតកំប្លែង តាំងពីដើម  រហូតដល់ចប់ ។

រឿង «ក្រមុំ៣១ កំលោះ ៥២» ចេញវីដេអូ Trailer ហើយ ពិតជាល្អមើល និងកំប្លែង ខ្លាំងណាស់ (Video)

ភាពយន្ត «ក្រមុំ៣១ កំលោះ ៥២» នេះដែលគឺជា ស្នាដៃទី២ បន្ទាប់ពីរឿង «ប្រាំពីរថ្ងៃ» (7Days) របស់ ផលិតកម្ម RICH KIDS MEDIA នឹងបញ្ចាំង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នៅ គ្រប់រោងភាពយន្ត ក្នុងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នឹងដាក់ បញ្ចាំង នៅខេត្តសៀមរាប បន្តទៀត។ ដូច្នេះកុំឲ្យឱកាសទស្សនារឿង ល្អមើលនេះ រំលងទៅឲ្យសោះ ចូលរួមទស្សនា ទាំងអស់គ្នា ៕

រឿង «ក្រមុំ៣១ កំលោះ ៥២» ចេញវីដេអូ Trailer ហើយ ពិតជាល្អមើល និងកំប្លែង ខ្លាំងណាស់ (Video)

រឿង «ក្រមុំ៣១ កំលោះ ៥២» ចេញវីដេអូ Trailer ហើយ ពិតជាល្អមើល និងកំប្លែង ខ្លាំងណាស់ (Video)

សូមទស្សនា Trailor នៅខាងក្រោមនេះ៖