ពាន Bangabandhu Gold Cup៖ កម្ពុជាតាម​ស្មើម៉ាល់​ឌីវ ២-២ នៅតង់ទី១

ក្រុម​ជម្រើស​ជាតិ​កម្ពុជាក្រុមជម្រើស​ជាតិ​កម្ពុជា និងម៉ាល់​ឌីវ បាន​បញ្ចប់​លទ្ធផល​បណ្តោះអាសន្ន ២-២​ នៅ​តង់​ទី​មួយ​នា​ការប្រកួ​ត​ដណ្តើម​ពាន​រង្វាន់​មិត្តភាព Bangabandhu Gold Cup ឆ្នាំ​២០១៦ នៅ Shamsul Huda Stadium ក្រុង Jessore ប្រទេស​បង់ក្លា​ដេស នា​រសៀល​ថ្ងៃទី​១១ ខែ​មករា នេះ។

ម៉ាល់ឌី​វដែល​ស្ថិតក្រោ​មការដឹ​កនាំគ្រូបង្វឹកនូវែលសេឡង់ លោក Herbert Ricki Llord បាននាំមុខ​កម្ពុជា ១-០ នៅនាទី ទី​៤ ប៉ុន្តែ​១០នាទីក្រោ​យមក ខ្សែប្រយុទ្ធ សុន វណ្ណ​ដេត នៃក្លិបអគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ វាយ​បក​តាមស្មើ សម្រាប់​កម្ពុជា។ ក្នុង​តង់ទី១ ទិត្យ ឌីណា ក៏មាន​ឱកាសរក​គ្រាប់​សម្រាប់​កម្ពុជា​ផងដែរ ប៉ុន្តែ​បាល់​ហើរទៅប៉ះនឹងរបាទី។
នៅ​នាទី ទី​៣៨ ខ្សែ​ប្រយុទ្ធ​ Hassan Naiz ជួយ​ឲ្យ​ម៉ាល់​ឌីវ​នាំមុខ​សារ​ជាថ្មី បន្ទាប់​ពី​ខ្សែ​បម្រើ​ទិត្យ ឌីណា គ្រប់គ្រង​បាល់​មិន​បាន​ល្អ តែនៅ​ក្នុងនាទី​បន្ថែម​តង់ទី១ កីឡាករ​ក្លិប​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​រូបនេះ តាម​​បាន​គ្រាប់ទី២សម្រាប់​កម្ពុជាវិញ​៕


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​