ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

កាល​ពី​ចុង​​សប្តាហ៍​កន្លង​មក​នេះ​ក្នុង​អង្គ​មីទ្ទីង​មួយ​នៅ​រដ្ឋ​អែយូវ៉ា បេក្ខ​ជន​សម្រាំង​នៃ​គណ​បក្ស​សាធារណ​រដ្ឋ​ លោក DONALD TRUMP បាន​ពោល​សរ​សើរ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​លោក​គីម ជុង​អ៊ុន​ មេ​ដឹ​ក​នាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​។

នៅ​លើ​វេទិកា​លោក TRUMP អះ​អាង​ជា​ថ្មី​ថា បណ្តា​សាសនិក​អ៊ិស្លាម​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ចូល​សហ​រដ្ឋ​អាមេរិក រួច​ភ្លាមៗ​លោក​ពោល​សរ​សើរ​ដល់​លោក​គីម ជុង​អ៊ុន។

លោក​ពោល​ថា លោក​គីម ជុង​អ៊ុន​ ពេល​ឪពុក​ស្លាប់​មាន​អាយុ​២៥ ឬ​២៦​ឆ្នាំ​ តែ​អាច​ដឹក​នាំ​បញ្ជា​បណ្តា​ឧត្តម​សេនីយ៍​។ តើ​លោក​គីម​ ជុង​អ៊ុន ធ្វើ​បែប​នេះ​បាន​ដោយ​របៀប​ណា​ ?

លោក TRUMP បន្ត​ថា ដើម្បី​ក្លាយ​ជា​ប្រមុ​ខ​ដឹក​នាំ​ប្រទេស​លោក​គីម ជុង​អ៊ុន​ មិន​រា​រែក​ឡើយ​ក្នុង​ការ​កំចាត់​ឪពុក​មារបស់​លោក​។ យើង​ពុំ​អាច​លេង​សើច​ជាមួយ​លោក​គីម ជុង​អ៊ុន​ទេ ។ ហេតុ​អ្វី​ទៅ​? ព្រោះ​លោក​គីម ជុង​អ៊ុន មាន​បណ្តា​មីស៊ីល​ និង​អាវុធ​នុយ​ក្លេ​អ៊ែរ​ពិត​ប្រាកដ​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព