លោក បាន គីមូន ថ្កោលទោសការ វាយប្រហារមន្ទីរ ពេទ្យអន្តរជាតិ នៅយ៉េមែន

យូអិន៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៦ បានប្រកាស ថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត ទៅលើ មន្ទីរពេទ្យវេជ្ជសាស្ត្រអន្តរជាតិ (MSF) នៅភាគខាងជើងប្រទេសយ៉េមែន ហើយថ្នាក់ ដឹកនាំស្ថាប័នអន្តរជាតិរូបនេះ បានអំពាវនាវឲ្យមាន ការទទួលខុសត្រូវជាបន្ទាន់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយជុំវិញបញ្ហានេះទៀតថា គ្រាប់រ៉ុក្កែត បានធ្លាក់ចំ ឃ្លាំងស្តុកថ្នាំពេទ្យរបស់ ក្រុមវេជ្ជសាស្ត្រអន្តរជាតិ MSF ដែលស្ថិតនៅក្នុងបរិវេនមន្ទីរពេទ្យ រ៉ាហ្សេ ភាគខាងជើងខេត្ត សាអាដា ប្រទេស យ៉េមែន កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាល ឲ្យមនុស្ស យ៉ាងហោច ណាស់ ៤នាក់ស្លាប់ និង រាប់សិបនាក់ទៀតរងរបួស។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើក្រុម ឬជនណាមួយ ដែលនៅពីក្រោយការវាយ ប្រហារនេះនៅ ឡើយទេ។ លោក បាន គីមូន បានហៅការវាយប្រហារនេះថា ជារឿងដ៏អាក្រក់ បំផុត ចំពោះទង្វើរំលោភច្បាប់ មនុស្សអន្តរជាតិបែបនេះ។ វាជាមន្ទីរពេទ្យ ដែលត្រូវតែទទួល បានការមើលថែទាំផ្នែកសុវត្ថិភាពយ៉ាងដិតដល់ ដូច្នេះក្រុមបង្ក ត្រូវតែចេញមុខ មកទទួលខុស ត្រូវលើ រឿងនេះឲ្យខាងតែបាន៕

លោក បាន គីមូន ថ្កោលទោសការ វាយប្រហារមន្ទីរ ពេទ្យអន្តរជាតិ នៅយ៉េមែន