ស្តេចគ្រឿងញៀនម៉ិចស៊ីកូ ត្រូវបានចាប់ខ្លួនជាថ្មី ដោយសារតែចង់ ផលិតខ្សែភាពយន្ត ស្តីអំពីជីវិតពិត របស់ខ្លួន (មានវីដេអូ)

ម៉ិចស៊ីកូ៖ មនុស្សជាច្រើនជុំវិញពិភពលោក កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញរឿងរ៉ាវ ពាក់ព័ន្ធនឹងការចាប់ខ្លួន ស្តេចគ្រឿងញៀនដ៏ធំបំផុត សារជាថ្មីម្តងទៀត ពោលគឺក្រោយពីរូបគេ ទើបនឹងហែកគុកបានសម្រេច កាលពីជាង៦ខែមុន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្តេចគ្រឿងញៀន ដ៏ធំបំផុតមួយរូប​នៅលើពិភពលោក ដែលមានឈ្មោះថា Joaquin Guzman ហៅក្រៅថា El Chapo ត្រូវបានកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសម៉ិចស៊ីកូ ធ្វើការចាប់ខ្លួនបាន ក្រោយពេលរូបគេធ្វើការ ជួបគ្នាលួចលាក់ជាមួយនឹង តារាសម្តែងហូលីវូដ និងជាអ្នកធ្លាប់បាន ទទួលពានរង្វាន់អូស្ការ គឺលោក Sean Penn ដើម្បីពិភាក្សាគ្នា សម្រាប់គម្រោងផលិតខ្សែភាពយន្ត។

ស្តេចគ្រឿងញៀនម៉ិចស៊ីកូ ត្រូវបានចាប់ខ្លួនជាថ្មី ដោយសារតែចង់ ផលិតខ្សែភាពយន្ត ស្តីអំពីជីវិតពិត របស់ខ្លួន (មានវីដេអូ)
លោក Sean Penn និងស្តេចគ្រឿងញៀន El Chapo

ប្រភពដដែលនេះបានបញ្ជាក់ថា ដើមឡើយក្រុមអាជ្ញាធរ បានធ្វើការតាមដានជុំវិញ សកម្មភាពជួបប្រជុំ រវាងពួកគេតាំងពីខែតុលា ឆ្នាំមុនមកម្ល៉េះ ដោយក្នុងនោះទីតាំងដែល ពួកគេជួបគ្នាគឺធ្វើឡើង នៅឯកន្លែងសំងាត់ ដែលស្ថិតនៅក្នុងតំបន់ព្រៃនៅលើភ្នំ Sinaloa ហើយប្រធានបទសំខាន់ ក្នុងជំនួបប្រជុំនេះគឺ ផ្តោតទៅលើការផលិត ខ្សែភាពយន្តដែលនិយាយពី ខ្សែជីវិត និងប្រវត្តិផ្សេងៗ របស់ស្តេចគ្រឿងញៀន ដ៏ធំបំផុតរូបនេះ។

នៅក្នុងប្រតិបត្តិការចាប់ខ្លួននេះ បង្កឲ្យមានការផ្ទុះអាវុធផងដែរ ដោយក្នុងនោះក្រុមកងកម្លាំង របស់ប្រទេសម៉ិចស៊ីកូ បានធ្វើការបាញ់សម្លាប់ ជនសង្ស័យចំនួន៥នាក់ និងបានចាប់ខ្លួនមនុស្ស៦នាក់ ផ្សេងទៀត។ រីឯស្តេចគ្រឿងញៀន El Chapo វិញបានប្រឹងរត់គេចខ្លួន តែជាសំណាងអាក្រក់ រូបគេក៏ធ្លាក់ចូលក្នុងជ្រលងតូចមួយ បណ្តាលឲ្យបាក់ជើង តែបានអង្គរក្សគេជួយសង្រ្គោះ។ យ៉ាងណាមិញ ក្រុមទាហានក៏បានមកដល់ និងធ្វើការចាប់ខ្លួន រូបគេភ្លាមៗតែម្តង និងត្រៀមបញ្ជូន ទៅកាន់ពន្ធនាគារ Altiplano ជាទីកន្លែងដែលស្តេចគ្រឿងញៀនរូបនេះ ធ្លាប់បានហែកគុក រត់គេចខ្លួនបានសម្រេច កាលពីខែកក្កដា ឆ្នាំមុនម្តងរួចមកហើយនោះ។

ស្តេចគ្រឿងញៀនម៉ិចស៊ីកូ ត្រូវបានចាប់ខ្លួនជាថ្មី ដោយសារតែចង់ ផលិតខ្សែភាពយន្ត ស្តីអំពីជីវិតពិត របស់ខ្លួន (មានវីដេអូ)
តារាសម្តែង Kate del Castillo ស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញការពាក់ព័ន្ធជាមួយ El Chapo

គូសបញ្ជាក់ផងដែរថា​ លោក Sean Penn រួមជាមួយនឹងតារាសម្តែងស្រី របស់ម៉ិចស៊ីកូ មួយរូបទៀត មានឈ្មោះថា Kate del Castillo កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត ពីសំណាក់ក្រុមអាជ្ញាធរ ជុំវិញការប្រាស្រ័យទាក់ទង ជាមួយនឹងស្តេចគ្រឿងញៀន ដ៏ធំបំផុតរបស់ពិភពលោក៕

ស្តេចគ្រឿងញៀនម៉ិចស៊ីកូ ត្រូវបានចាប់ខ្លួនជាថ្មី ដោយសារតែចង់ ផលិតខ្សែភាពយន្ត ស្តីអំពីជីវិតពិត របស់ខ្លួន (មានវីដេអូ)
ស្តេចគ្រឿងញៀនម៉ិចស៊ីកូ ត្រូវបានចាប់ខ្លួនជាថ្មី ដោយសារតែចង់ ផលិតខ្សែភាពយន្ត ស្តីអំពីជីវិតពិត របស់ខ្លួន (មានវីដេអូ)
ស្តេចគ្រឿងញៀនម៉ិចស៊ីកូ ត្រូវបានចាប់ខ្លួនជាថ្មី ដោយសារតែចង់ ផលិតខ្សែភាពយន្ត ស្តីអំពីជីវិតពិត របស់ខ្លួន (មានវីដេអូ)
ទិដ្ឋភាពពេលដែល El Chapo ត្រូវបានចាប់ខ្លួន

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត