គ្រោះថ្នាក់​ចរាចរ នៅ​ប្រាសាទបន្ទាយឆ្មារ ស្លាប់​៣ របួស​៥​នាក់

បន្ទាយមានជ័យ:  មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ក្នុងនោះ​មាន​ក្មេងប្រុស​១​នាក់ និង​៥​នាក់ផ្សេងទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែកប្រាសាទបន្ទាយឆ្មារ ខាងជើង​ឈៀង​ខាងកើត​ចំងាយ​ប្រហែល​៣​គី​ឡួ​ម៉ែត្រ​។

​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​ម៉ាក តា​កូ​ម៉ា មួយ​បាំង​កន្លះ ពណ៌​ខ្មៅ ស្លាកលេខ កណ្តាល​2A-6195 ជា​លក្ខ​ណះ​គ្រួសារ បាន​បើក​មកដល់​ចំ​​ណុ​ច​កើតហេតុ​ខាងលើ រថយន្ត​បាន​ផ្ទុះ​កង់​ក្រឡាប់​ខ្លួនឯង​តែម្តង បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​៣​នាក់នៅនឹងកន្លែង​”​ក្មេងប្រុស​១​នាក់​” និង​របួសធ្ងន់​ស្រាល​៥​នាក់​។​

​ក្រោយពី​កើតហេតុ អ្នករងរបួស ត្រូវបាន​រថយន្ត​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ដឹក​យកទៅសង្គ្រោះ នឹង​បន្ត​យកទៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​សាកសព​ត្រូវ បាន​ទាក់​​ទង​ទៅ​សាច់ញាតិ និង​ក្រុមគ្រួសារ មក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​។​

​សូមបញ្ជាក់ រថយន្ត​នេះ​សុទ្ធសឹង​ជា​សាច់ញាតិ មកពី​ព្រះវិហារ ក្នុង​បំណង​ការ​បងប្អូននៅ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​៕​

គ្រោះថ្នាក់​ចរាចរ នៅ​ប្រាសាទបន្ទាយឆ្មារ ស្លាប់​៣ របួស​៥​នាក់

គ្រោះថ្នាក់​ចរាចរ នៅ​ប្រាសាទបន្ទាយឆ្មារ ស្លាប់​៣ របួស​៥​នាក់