​កម្ពុជា ចាញ់ ម៉ាល់ឌីវ​ ៣-២


​កម្ពុជា ចាញ់ ម៉ាល់ឌីវ​ ៣-២

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ចាញ់​​ក្រុម​ជម្រើស​ជាតិ​ម៉ាល់ឌីវ​​ដោយ​លទ្ធផល​៣-២ នៃ​ការ​​ការ​ប្រកួត​បើក​ឆាក​នៃ​ពាន​រង្វាន់​  2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់ក្លាដេស​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​​ល្ងាច​មិញ​នេះ។

 

សម្រាប់​​ការ​ប្រកួត​នៅ​តង់​ទី១ ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​តាម​ស្មើ​ក្រុម​ម៉ាល់ឌីវ ២-២ ក្នុង​ការ​ប្រកួត​ពូល B នៃ​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់ក្លាដេស។ ក្រុម​ម៉ាល់ឌីវ​បាន​នាំ​មុខ​តាំង​ពី​នាទី​ទី៤ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Easa Ismail ប៉ុន្តែ​សមាជិក​មក​ពី​ក្លិប​ប៉ូលិស​ ស៊ុន វណ្ណដេត ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី១៥។ នៅ​នាទី​ទី៣៨ កីឡាករ Hassan Naaiz បាន​រក​គ្រាប់​បាល់​ឲ្យ​ម៉ាល់ឌីវ​​នាំ​មុខ​សាជា​ថ្មី។ ជិត​ចប់​តង់​ទី​មួយ​ទៅ​ហើយខ្សែ​បម្រើ​ប្រយុទ្ធ​ក្លិប​ប៉ូលិស ទិត្យ ឌីណា ស៊ុត​​​ឲ្យ​ក្រុម​កម្ពុជា​​តាម​ស្មើ​វិញ ២-២។

 

ចំពោះ​ការ​ប្រកួត​តង់​ទី​ពីរ ក្រុម​កម្ពុជា​បាន​ព្យាយាម​​វាយ​សម្រុក​យ៉ាង​ខ្លាំង​ទាំង​កម្លាំង​ ការ​គ្រប់​គ្រង​បាល់​ និង​បច្ចេកទេស ប៉ុន្តែ​គ្មាន​សំណាង​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​​របស់​ម៉ាល់ឌីវ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រុម​ម៉ាល់ឌីវ​ជា​អ្នក​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជានៅ​នាទី​ទី​៧៩​​​ដោយ​កីឡាករ​ Hassan Naaiz ដើម្បី​បញ្ចប់​ដោយ​លទ្ធផល ៣-២៕

 

​កម្ពុជា ចាញ់ ម៉ាល់ឌីវ​ ៣-២

 

អត្ថបទ៖ ជាន ចាន់រ៉ា