ប្អូនថ្លៃ ស្រីបឹ្តង សមត្ថកិច្ច ចាប់បងថ្លៃ ប្រុសចោទ ប្រកាន់ថា ចាប់រំលោភ នៅរោងចង្អើរត្រី

កំពង់ឆ្នាំង ៖ ជនសង្ស័យ ត្រូវជាបងថ្លៃ របស់នារី រងគ្រោះ  ត្រូវបាននគរបាល ស្រុកជលគីរី ចាប់ខ្លួន តាមបញ្ជាលោកព្រះ  អាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង តាមប្ដឹងចោទ ប្រកាន់ពីប្អូន ថ្លៃស្រីថា បបួលនាងទៅចាប់ រំលោភ រហូតបានសំរេច នៅចង្អើរត្រីក្បែរ ។

ករណីឃាត់ខ្លួន ជនសង្ស័យនេះ បានធ្វើឡើង កាលពីម៉ោង៦ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

លោកវរៈសេនីយ៍ ត្រីណែម សេត អធិការរង ស្រុកជលគីរី ទទួលផ្នែក ព្រហ្មទណ្ឌ បានប្រាប់ ឲ្យដឹងថា យោងតាម ពាក្យបណ្ដឹង របស់នារីរងគ្រោះឈ្មោះ ស៊ន រដ្ឋា អាយុ១៧ឆ្នាំ នៅភូមិកើតហេតុ ខាង លើ បានប្ដឹងចោទ ប្រកាន់ទៅលើបងថ្លៃ ប្រុសរបស់ខ្លួនបង្កើត ឈ្មោះ ប៉ុន ឃៀង អាយុ៣២ឆ្នាំថា បាន ចាប់រំលោភ នាងបានសំរេច នៅរោងចង្អើរត្រី កាលពីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ហើយនាង ស៊ន រដ្ឋាទើបមក ប្ដឹងនៅព្រឹក ថ្ងៃទី១០ ហើយមានការចាប់ ខ្លួនបុរសជាបងថ្លៃ នៅល្ងាចថ្ងៃនេះ ដោយ យោងតាម បទបញ្ជារបស់ លោក យូ ទិត្យវឌ្ឍន: ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង។

បុរស ប៉ុន ឃៀង ដែលត្រូវនគរបាល ឃាត់ខ្លួនពីបទចាប់រំលោភ ប្អូនថ្លៃស្រីខ្លួនឯង នេះ បានសារភាពថា ខ្លួនបានចាប់រំលោភ សេពសន្ថវៈ ទៅលើប្អូនស្រីឈ្មោះ ស៊ន រដ្ឋា នេះមែន ដោយខ្លួន បបួលប្អូនថ្លៃស្រី ដោយប្រាប់ត្រង់ថា ទៅរួមភេទជាមួយគ្នា ប្អូនថ្លៃស្រី ក៏ទៅតាម ហើយក៏នាំប្អូន ថ្លៃស្រីទៅរោងចង្អើរត្រី ចាប់រំលោភ បានសំរេចតែម្ដង។ ដោយឡែក ភាគីខាងស្រី ជាប្អូនថ្លៃនោះមិនមានវត្តមាននៅ អធិការដ្ឋាន នគរបាល ស្រុក ជលគីរីនេះឡើយ ដែលឲ្យអ្នកសារព័ត៌មាន មិនអាច សុំបំភ្លឺបានពីនាងបាន។

ចំណែកប្រភព ព័ត៌មាន ពីប្រជាពលរដ្ឋ នៅភូមិទន្លេក្រៅ កន្លែងកើតហេតុ បាននិយាយ ដោយពាក្យ ចាមអារាមថា ជារឿងត្រូវរ៉ូវគ្នា បានសកម្មភាព ចាប់រំលោភ គឺប្រព្រឹត្តទៅដោយ ស្ងាត់ជ្រៀប យ៉ាងនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចជាពិសេស ស្ថាប័ន តុលាការ ប្រាកដជា ផ្ដល់យុត្តិធម៌ ក្នុងសំណុំរឿងនេះ ដើម្បីជាប្រយោជន៍ ដល់ភាគី ទាំងសងខាង ៕

ប្អូនថ្លៃ ស្រីបឹ្តង សមត្ថកិច្ច ចាប់បងថ្លៃ ប្រុសចោទ ប្រកាន់ថា ចាប់រំលោភ នៅរោងចង្អើរត្រី

ប្អូនថ្លៃ ស្រីបឹ្តង សមត្ថកិច្ច ចាប់បងថ្លៃ ប្រុសចោទ ប្រកាន់ថា ចាប់រំលោភ នៅរោងចង្អើរត្រី