ស្ថានទូតខ្មែរ សិស្សនិស្សិត និងពលរដ្ឋខ្មែរ នៅឡាវ ប្រារព្ធពិធីអបអរ ខួប៣៧ នៃទិវាជ័យជំនះ ៧មករា

ភ្នំពេញ៖ ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសឡាវ ស្ថានអនុព័ន្ធយោធា អតីតទាហានរដ្ឋកម្ពុជា សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា និងប្រកបរបរនៅក្នុងប្រទេសឡាវ បានប្រារព្ធពិធីអបអរសាទខួប លើក ៣៧ នៃទិវាជ័យជំនះ ៧មករា នៅទីក្រុងវៀងច័ន្ទ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ ព្រឹទ្ធាចារ្យ ផែន ព្រឿង វិស្វករសំណង់ធារាសាស្ត្រ, លោក ព្រំ ផែនប៉ូឡែន ជាអ្នកឧបត្ថម្ភដ៏ធំ ចំពោះរាល់សកម្មភាពរបស់ស្ថានទូត ជាពិសេស គឺមានសមាជិក សមាជិកាគណប្រជាជនកម្ពុជានៅប្រទេសឡាវផងដែរ។

 ក្នុងទិវាជ័យជំនះ ៧មករា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នាទីក្រុងវៀងច័ន្ទ លោក ហើស សិរីធន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ បានលើកឡើង ពីសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិ បាលបានបំពេញសម្រេចជូនប្រទេសជាតិអស់រយៈពេល ៣៧ឆ្នាំកន្លងមកនេះ។ 

លោក ក៏បានស្នើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ កុំជឿទៅលើជនអគតិមួយក្តាប់តូច និងសូមឲ្យជឿជាក់ និងផ្តល់យុត្តិធម៌ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស។

សូមបញ្ជាក់ថា កម្មវិធីជួបជុំដើម្បីប្រារព្ធពិធីអបអរជ័យជំនះ ៧មករា របស់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ ក្នុងប្រទេសឡាវនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ភាតរភាពជាបងប្អូនខ្មែរ និងខ្មែរ ដោយ កម្មវិធីបានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង ១១ និង៣០នាទី យប់ថ្ងៃទី៨ មករា៕

ស្ថានទូតខ្មែរ សិស្សនិស្សិត និងពលរដ្ឋខ្មែរ នៅឡាវ ប្រារព្ធពិធីអបអរ ខួប៣៧ នៃទិវាជ័យជំនះ ៧មករា

ស្ថានទូតខ្មែរ សិស្សនិស្សិត និងពលរដ្ឋខ្មែរ នៅឡាវ ប្រារព្ធពិធីអបអរ ខួប៣៧ នៃទិវាជ័យជំនះ ៧មករា