កំហុស​ទាំង ៥ ដែល​ឪពុក​គ្រប់រូប គួរ​ចៀសវាង​ឲ្យបាន

កំហុស​ទាំង ៥ ដែល​ឪពុក​គ្រប់រូប គួរ​ចៀសវាង​ឲ្យបាន

​ការ​ចិញ្ចឹម​កូន មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ហើយ​វា​ទាមទារ​ការខិតខំ​ប្រឹង​ប្រែ​ង និង​ស្វែងរក​ចំណេះដឹង​បន្ថែម ដើម្បី​ងាយស្រួល​មើល​ថែរក្សា​ឲ្យបាន​ល្អ​។ ការ​មើលថែទាំ​កូន ជា​ការងារ​ពេញ​ម៉ោង ហើយ​គ្មាន​ថ្ងៃ​ឈប់សម្រាក ឬ​ចូល​និវត្តន៍​ឡើយ​។​

​ខាងក្រោម​នេះ គឺជា​កំហុស​ឆ្គង​ទាំង ៥ ដែល​ឪពុក​ភាគច្រើន បាន​ធ្វេសប្រហែស និង​ប្រព្រឹត្ត​វា​ដោយ​មិនដឹង​ខ្លួន ៖

១. មិន​រឹងមាំ ម្តង​អ​ញ្ចេះ ម្តង​អ​ញ្ចោះ​
​ប្រសិនបើ​អ្នក​ដាក់​កំហិត ឬ​ច្បាប់​ណាមួយ​ក្នុង​គ្រួសារ អ្នក​ត្រូវ​តែ​អនុវត្ត​ឲ្យបាន​ល្អ មិនត្រូវ​លើកលែង​ឡើយ​។ បើ​អ្នក​និយាយថា ១ លើក​ក្រោយ កុំ​ថា ២ ឲ្យសោះ​។ ប្រសិនបើ​អ្នក​កូន គិតថា អ្នក​មិន​តឹងរឹង ឬ​ផ្លាស់ប្តូរ​អារម្មណ៍​ញឹកញាប់ នោះ​ថ្ងៃក្រោយ គេ​នឹង​លែង​ស្តាប់ ឬ​គោរព​ពាក្យ​សំដី​អ្នក​ទៀតហើយ​។​

២. មិន​អាច​ទុកចិត្តបាន​
​អ្នក​ត្រូវ​ធ្វើជា​អ្នកដឹកនាំ ដ៏​ល្អ​សម្រាប់​កូន​របស់​អ្នក ហើយ​ក៏​ត្រូវ​ធ្វើ​ជា​អ្នក​ប្រឹក្សា ឬ​ជំនួយការ​របស់​កូន​អ្នក​ដែរ​។ អ្នក​ត្រូវ​ប្រាកដថា កូន​របស់​អ្នក​អាច​រក​អ្នក​បាន​គ្រប់ពេល ហើយ​អ្នក​ត្រូវ​រក្សា​ឲ្យបាន នូវ​អ្វី​ដែល​គេ​សុំ​។​

៣. នៅ​ជាប់​ជាមួយ​ការងារ ឬ​គ្រឿង​អេឡិចត្រូនិច​
​កូន ជា​របស់​សំខាន់បំផុត ក្នុង​ជីវិត​របស់​អ្នក ដូច្នេះ បើ​អ្នក​នៅ​ជាមួយ​កូន អ្នក​ត្រូវ​ដាក់​របស់​ទាំងអស់​ចុះ ហើយ​កំដរ បង្រៀន និង​ណែនាំ​គេ​។ កុំ​រវល់​លេង​ទូរស័ព្ទ ពេល​កូន​កំពុង​លេង ឬ​ធ្វើ​លំ​ហាត់ តែ​អ្នក​ត្រូវ​ជួយ ឬ​លេង​ជាមួយ​គេ​។​

៤. គ្មាន​កំណត់​
​ពេល​លេង​ជាមួយ​កូន អ្នក​នឹង​ក្លាយជា​មិត្ត​របស់គេ ប៉ុន្តែ កុំភ្លេចថា អ្នក​ជា​ឪពុក​របស់​គេ​។  អ្នក​ត្រូវ​កំណត់ និង​អប់រំ​កូន​ឲ្យ​ច្បាស់ អំពី​ការគោរព និង​កំណត់​ព្រំដែន នៃ​ការលេង​របស់គេ​។

៥. កុំ​តែងតែ​និយាយថា “​ទេ​”
​អ្នក​ត្រូវ​និយាយថា “​បាន​” នៅ​ពេល​កូន​ចង់បាន ឬ​ស្នើរ​សុំ​អ្វីមួយ ហើយ​ទោះបីជា​លំបាក​យ៉ាងណា អ្នក​ត្រូវ​ធ្វើ​វា​ឲ្យបាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។