មង្គលការ​កំពូល​តារា​សម្តែង​ហុងកុង​ធ្វើ​យ៉ាង​សម្ងាត់​ ​

​ពិធីមង្គលការ​របស់​កំពូល​តារា​សម្តែង​ហុងកុង លោក Louis Fan និង នាង JJ Lia បាន​ប្រារព្ធ​ឡើង​យ៉ាង​សម្ងាត់​កាលពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ កន្លងទៅនេះ ។​

មង្គលការ​កំពូល​តារា​សម្តែង​ហុងកុង​ធ្វើ​យ៉ាង​សម្ងាត់​ ​
រូបថត​ក្នុងថ្ងៃដែលលោក Louis Fan និង នាង JJ Lia លួចរៀបអាពាហ៍ពិពាហ៍ស្ងាត់ៗ

​ ​
​អ្នក​ទាំង​ពីរបាន​ប្រារព្ធ​ពិធី​នេះ​ឡើង​ជាមួយនឹង​សាច់​ញា​ត្តិ​គ្រួសារ​នៅក្នុង​ការិយាល័យ​មេធាវី ដែល​សូម្បីតែ​មិត្ត​ល្អ​ខ្លះ​ក៏​អ្នក​ទាំងពីរ​មិនបាន​អញ្ជើញ​ថែមទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង JJ មិនបាន​ស្លៀក​រ៉ូ​ប អាពាហ៍ពិពាហ៍​ដាំ​ត្បូង​ពេជ្រ ៣ កា​រ៉ាត់ មានតម្លៃ​ជាង ៥ ម៉ឺន​ដុល្លារ ដែលជា​កាដូ​លោក Louis ជូន​នាង​ទេ ហើយ​ចំណែក​ចិ​ញ្ជៀ​ន​ដែល​បំពាក់​ឲ្យ​គ្នា​នោះ​គឺ​សាមញ្ញ​ដែល​ទិញ​មកពី​ប្រទេស​ទួរគី ។ ចំពោះ​ពិធីមង្គលការ​ដ៏​សម្ងាត់​នេះដែរ នាង JJ បាន​និយាយថា អ្នក​ទាំងពីរ​មិន​ចង់​ផ្សព្វផ្សាយ ឬ ធ្វើ​អ្វី​ធំដុំ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នោះទេ សំខាន់​យើង​ទាំងពីរ​ចេះ​ស្រឡាញ់​យកចិត្តទុកដាក់ ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក គឺ​ល្អ​ណាស់​ទៅហើយ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)