ស្រី​ស្អាត នាំគ្នាលាប​ពណ៌​លើ​ខ្លួន​តាម​សត្វ​

​ធម្មជាតិ អ្នកណា​ក៏​ស្រឡាញ់ ឯ​ស្រី​ស្អាតប៉ុន្មាននាក់​នេះ​វិញ ក៏​ស្រឡាញ់​ធម្មជាតិ​ខ្លាំង​ណាស់ដែរ ដោយ​ស្រី​ស្អាត​ទាំង​នេះ បាន​លាប​ពណ៌​លើ​រាងកាយ​របស់​ពួកនាង ឲ្យ​ដូច​ទៅនឹង ពណ៌​លើ​រាងកាយ​របស់​សត្វ​ទាំងនោះ នៅក្នុង​សួនសត្វ​មួយ នា​តំបន់ Sanya ដែល​ស្ថិតនៅ​ខេត្ត Hainan ភាគខាងត្បូង​ប្រទេស​ចិន ។

ស្រី​ស្អាត នាំគ្នាលាប​ពណ៌​លើ​ខ្លួន​តាម​សត្វ​

ការ​លាប​ពណ៌​លើ​ដងខ្លួន​ឲ្យ​ដូច​ទៅនឹង​សត្វ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១០ ខែមករា​កន្លងទៅ ។ គោលបំណង​នៃ​ការរៀប​ចំការ​លាប​ពណ៌​លើ​ដងខ្លួន​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ការលើក កម្ពស់​នូវ​ការយល់ដឹង ពិសេស​ការការពារ​ជីវិត​សត្វ​ទាំងនោះ ។​

ស្រី​ស្អាត នាំគ្នាលាប​ពណ៌​លើ​ខ្លួន​តាម​សត្វ​

​សូមបញ្ជាក់ថា ស្រី​ស្អាត​ទាំងនេះ បាន​លាប​ពណ៌​លើ​ដងខ្លួន​ជា​សត្វ​ផ្សេងៗ​ គ្នា ដោយ​ក្នុង នោះ​រួមមាន សត្វ​ខ្លា សត្វ​សេះបង្កង់ សត្វ​កវែង សត្វ​ក្ងោក សត្វ​សេក សត្វ​ក្រៀល ជាដើម ៕ ខេមរា​

 

ស្រី​ស្អាត នាំគ្នាលាប​ពណ៌​លើ​ខ្លួន​តាម​សត្វ​