គណបក្ស យុវជនកម្ពុជា ថា នឹងមិនដាក់គោល នយោបាយ សន្យាខ្យល់ដូច គណបក្សមួយចំនួន

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ដែលជាប្រធាន គណបក្សយុវជនកម្ពុជា ទើបបង្កើតថ្មី បានចេញមុខអះអាង នៅល្ងាចថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៦នេះ ថាគណបក្សរបស់លោកមិនប្រើប្រាស់ គោលនយោបាយ សន្យាខ្យល់ដូចគណបក្សមួយចំនួននោះទេ ទោះបីជាគណបក្សរបស់លោក មិនឈ្នះការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខក៏ដោយ។

លោក ពេជ្រ ស្រស់ បានសរសេរ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា " គណបក្សយុវជនកម្ពុជា យើងមិនដាក់គោលនយោបាយសន្យាខ្យល់ដូចគណបក្សមួយចំនួនកន្លងមកទេ អ្វីដែលគណបក្សយុវជន កម្ពុជា យើងដាក់គោល នយោបាយចេញទៅ ទោះបីជាគណបក្សយើងមិនបានឈ្នះសម្លេងដាច់ខាតក៏ដោយ ក៏គណបក្ស មួយនេះធ្វើការជំរុញឲ្យគោលនយោបាយ របស់យើងឲ្យមានការអនុវត្តពីសំណាក់ អ្នកកាន់អំណាចផង ដែរ" ៕

គណបក្ស យុវជនកម្ពុជា ថា នឹងមិនដាក់គោល នយោបាយ សន្យាខ្យល់ដូច គណបក្សមួយចំនួន