កូរ៉េខាងជើង៖អ្នកទោស​គ្រូគង្វាល​ជនជាតិ​កាណាដា​រៀបរាប់​ពី​ជីវិត​ក្នុង​គុក

នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង អ្នកទោស​គ្រូគង្វាល​ជនជាតិ​កាណាដា​ដើម​កំណើត​កូរ៉េ​​លោក Hyeon Soo Lim បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​ទូរទស្សន៍ CNN។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក Lim បាន​រៀបរាប់​ពី​ជីវិត​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ ពិសេស​ពី​ការងារ​ជីករណ្តៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គុក​មួយ​ដែល​លោក​ជា​អ្នក​ទោស​តែ​ម្នាក់​ឯង​គត់​នៅ​ក្នុង​គុក​នោះ។ គួរ​ជម្រាប​ជូន​ថា លោក Lim ត្រូវ​បាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​កាល​ពី​ធ្នូ ឆ្នាំ ២០១៥ ឲ្យ​ធ្វើ​ការងារ​ដោយ​បង្ខំ​អស់​មួយ​ជីវិត​ពី​បទ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង។