ប្រជុំរកវិធី​អូសទាញ​​ក្រុម​តាលីបង់​​​ ​ឲ្យ​​ចូលតុចរចា​​សន្តិភាព​​នៅ​​អាហ្វហ្កានីស្ថាន

ប្រទេស​អាហ្វហ្កានីស្ថាន ​ដែល​ត្រូវ​បាន​យាយី ​ជាច្រើន​ទសវត្ស​មកហើយ ​ដោយសារ​ក្រុម​ឧទ្ទាម​តាលីបង់​​ពេល​នេះ ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ ដោយសារ​ក្រុម​តាលីបង់ ​បាន​សម្រុក​ធ្វើការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងដៃ ​នា​ពេល​ថ្មីៗ​នេះ​ ស្រប​ពេល​ដែល​រដ្ឋាភិបាល ​និង​កងទ័ព​អាហ្វហ្កានីស្ថាន ​កាន់តែ​ថមថយ​កម្លាំង​ បន្ទាប់​ពី​អាមេរិក​ បាន​ដក​ទ័ព​ចេញ។ ជំនួប​ពិភាក្សា​ជា​បថម​ រវាង​ភាគី​ពាក់ព័ន្ធ​ មាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ ប៉ាគីស្ថាន ​ចិន​​ និង​អាមេរិក​ បាន​ធ្វើ​ឡើង​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ ​នៅថ្ងៃ​ច័ន្ទ​ទី​ ១១​ មករា​នេះ ក្នុង​គោលដៅ​ស្វែងរក​វិធី ​នាំយក​ក្រុម​តាលីបង់ ​មក​ចូល​តុ​ចរចា​ ដើម្បី​ស្វែងរក​សន្តិភាព។