២០ ឆ្នាំ អែន ថង​ប្រៈ​ស៊ុម សម្រស់​នៅ​ស្អាត​ដដែល​

​ពេលវេលា​ចេះតែធ្វើ​ដំណើរ​ទៅ គ្មាន​វិលត្រឡប់ អ្វីៗ​ក៏​តែង​ប្រែប្រួល​ទៅតាម​ពេលវេលា​ដែរ តែ​ខុស​អ្វី អែន ថង​ប្រៈ​ស៊ុម តារា​ឯក​ជើងចាស់​ល្បី​ខ្ទរខ្ទារ នៅតែ​ឃុំគ្រង​សម្រស់​ឱ្យនៅ​ក្មេង​ដដែល ដែល​គេ​នាំគ្នា​ច្រណែន​ថា ផ្ទៃមុខ​របស់​នាង ព្រមទាំង​ស្បែក​ឡើង​តឹង តើ​នាង​មាន​អាយុ​ប៉ុន្មាន​ហើយ​ហ្ន៎ !!

២០ ឆ្នាំ អែន ថង​ប្រៈ​ស៊ុម សម្រស់​នៅ​ស្អាត​ដដែល​

Gossipstar បាន​បង្ហើប​ថា នាង អែន ថង​ប្រៈ​ស៊ុម មាន​វ័យ​ចូលដល់​ខ្ទង់ ៤០ ហើយ ដែល​កាលពីមុន​ទសវត្សរ៍​ឆ្នាំ ២០០០ យើង​ស្គាល់​នាង អែន ថង​ប្រៈ​ស៊ុម ក្នុង​រឿង «​នាង​ចម​» រួច​ក៏​នាំគ្នា​ហៅ នាង ចមៗ រហូតមក ។​

២០ ឆ្នាំ អែន ថង​ប្រៈ​ស៊ុម សម្រស់​នៅ​ស្អាត​ដដែល​

​នាង ចម បាន​ចូលប្រឡូក​លើ​វិថី​សិល្បៈ​អស់​រយៈពេល ២៤ ឆ្នាំ​ហើយ នាង​ជា​ស្ត្រី​ម្នាក់​ប្រឹង​ពុះពារ​តស៊ូ ជម្នះ​រាល់​ភាពលំបាក​វេទនា រហូត​បានសម្រេច​ជោគជ័យ​មកទល់​បច្ចុប្បន្ន ។​

​ខាងក្រោម​នេះ ជា​រូប​របស់ អែន ថង​ប្រៈ​ស៊ុម រៀប​តាម​លំដាប់ ២០ ឆ្នាំកន្លងមក ៕ សូរ្យកាន្ត​

 

២០ ឆ្នាំ អែន ថង​ប្រៈ​ស៊ុម សម្រស់​នៅ​ស្អាត​ដដែល​