វិធី​ព្យាបាល​មុខខ្លាញ់​ដោយ​ «ទឹកដោះគោ»

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។

ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ទឹកដោះគោ : ប្រៀបដូចជា​ហ្វូ​ម​លាងមុខ​ប្រភេទ​កម្ចាត់​ខ្លា​ញ់​ដែល​ធ្វើឱ្យ​ស្បែក​ទន់​រលោង ។ លើសពីនេះ​អាស៊ីដ​អាល់​ហ្វា​អ៊ី​ដ្រុ​ក​ស៊ីក្នុង​ទឹកដោះគោ​ជួយ​សម្អាត​ស្បែក និង រក្សា​កម្រិត PH ទៀតផង ។

វិធី​ធ្វើ : លាយ​ទឹកដោះគោ ២ ស្លាបព្រា​បាយជាមួយ​ប្រេង​ឈើ​ក្រអូប ឬ ឡា​វ៉ាន់​ដឺ ២-៣ តំណក់ ។ មុនពេល​គេង​លាប​ល្បាយ​នេះ​លើ​មុខ​ដោយ ប្រើ​សំឡី​ម៉ាស្សា​ថ្នមៗ​ប្រមាណ​ជា ២-៣ នាទី ដើម្បី​ជំរុញ​ចលនា​ឈាម​រត់ ។ នៅពេល​ភ្ញាក់​ពី​គេង​លាងមុខ​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ គួរ​ធ្វើជា​ប្រចាំ រាល់ថ្ងៃ ៕  ​ ​ ​លក្ខិណា