ភ្លៀង​ធ្លាក់​៧៥​ថ្ងៃ​ជាប់​គ្នា​នៅ​ភូមិ​មួយ​ក្នុងប្រទេស​វេ​លស៍​

​ភូមិ Eglwyswrw នៅ​ប្រទេស​វេ​លស៍ ក្លាយជា​តំបន់​ដែលមាន​សំណើម​ច្រើនជាងគេ​លើ​ពិភពលោក បន្ទាប់ពី​មាន​ភ្ញៀ​ង​ធ្លាក់​៧៥​ថ្ងៃ​ជាប់​គ្នា បើ​គិត​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៥ មក​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Sun​។​

​ភ្លៀង​ធ្លាក់​រយៈពេល​៧៥​ថ្ងៃ​ជាប់​គ្នា​នៅ ភូមិ Eglwyswrw នៅ​ប្រទេស​វេ​លស៍ បាន​ក្លាយជា​កំណត់ត្រា​ដ៏​វែង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​៩២​ឆ្នាំ​នៅក្នុង​ចក្រភព​អង់គ្លេស​។ ពលរដ្ឋ​ប្រមាណ​៧០០​គ្រួសារ មាន​ស្ថានភាព​ពិបាក​យ៉ាងខ្លាំង ជាពិសេស​ពួកគេ​មិនមាន​សម្លៀកបំពាក់​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្តូរ​ឲ្យ​ទាន់​វេលា​នោះឡើយ​។​

​បើទោះបីជា​ភ្លៀង​បាន​ធ្លាក់​គ្មាន​ឈប់​ចាប់តាំងពី​ថ្ងៃទី​២៦ ខែតុលា ក៏ដោយ ក៏​ភូមិ Eglwyswrw មិនបាន​ជួប​គ្រោះទឹកជំនន់​ដែរ ដោយ​ភូមិ​មួយ​នេះ មាន​កម្ពស់​១២៨​ម៉ែត្រ​លើ​នីវ៉ូ​សមុទ្រ​។ ក្រៅពី​មនុស្ស សត្វ​រស់នៅ​ទាំង​រងា​ញ័រញាក់ ហើយ​ព្រឹល​បាន​ធ្លាក់​ក្រាល​ពេញ​ដី ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​នៅតាម​ដងផ្លូវ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​