ក្តារចុចលើ iOS និង Android ល្បីៗបង្កើតដោយកូនខ្មែរ

បច្ចុប្បន្នមានក្តារ ចុចលើទូរសព្ទដែល បង្កើតឡើងដោយក្រុមអ្នក អភិវឌ្ឍកម្មវិធី (Developer) ជនជាតិខ្មែរជាច្រើន បានចរាចរលើ Play Store និង App Store តែក្នុងនោះក្តារចុចដែលល្អប្រើ មានស្តង់ដារ និងទទួលការពេញនិយម ច្រើនជាងគេមានមិន ច្រើននោះទេ។ ចំពោះក្តារចុចបង្កើតឡើងដោយកូនខ្មែរល្បីៗ ហើយទទួលការគាំទ្រ ច្រើនមានដូចជា Khmer Smart Keyboard, Phum Keyboard, Khmer Standard Keyboard និងក្តារចុច “ខ្ញុំ”។

១. ក្តារចុចខ្មែរឆ្លាតវៃ Khmer Smart Keyboard

ក្តារចុចលើ iOS និង Android ល្បីៗបង្កើតដោយកូនខ្មែរ

Khmer Smart Keyboard ត្រូវបានបង្កើតឡើងដោយក្រុម Developer ខ្មែរល្បីឈ្មោះ AliEN Dev ដែលស្ថិតក្រោមការដឹកនាំដោយលោកគ្រុយ វណ្ណា។ ថ្មីៗនេះក្តារចុចខ្មែរឆ្លាតវៃ បានចេញកំណែប្រែថ្មីលើ Android ដោយមានមុខងារពិសេសៗជាច្រើនដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ។ Khmer Smart Keyboard អាចពង្រីកទំហំបានសម្រាប់តម្រូវអ្នកដែលមានម្រាមដៃធំៗ។ ប្រិយមិត្តអាចទាញយកក្តារចុច Khmer Smart Keyboard លើទូរសព្ទបានទាំង៖ iOs និង Android។

២. Phum Keyboard

ក្តារចុចលើ iOS និង Android ល្បីៗបង្កើតដោយកូនខ្មែរ

ក្តារចុចនេះទទួលបាន ប្រជាប្រិយភាពគួរសមទាំងលើ iOs និង Android។ Phum Keyboard ត្រូវបានបង្កើតឡើងដោយក្រុម Developer ខ្មែរឈ្មោះ Biz Solution Cambodia។ ក្តារចុចនេះមានមុខ ងារជាច្រើនដូចជា ការទស្សន៍ទាយពាក្យទាំង ភាសាខ្មែរនិងអង់គ្លេសនិងមាន Theme ផ្សេងៗគ្នាសម្រាប់ឱ្យអ្នក ប្រើប្រាស់ជ្រើសរើស។

-ទាញយក Phum Keyboard សម្រាប់ iOs/Android

៣. Khmer Standard Keyboard

ក្តារចុចលើ iOS និង Android ល្បីៗបង្កើតដោយកូនខ្មែរ

ក្តារចុចនេះបង្កើតឡើងដោយ Open Institiute ក្រោមកម្មវិធីឧបត្ថម្ភ SPICE របស់អង្គការ USAID។ Khmer Standard Keyboard ក៏មានមុខងារទស្សន៍ទាយពាក្យដូចក្តារចុចពីរខាងលើផងដែរ។ នៅលើ Play Store ក្តារចុចនេះត្រូវបានទាញយកចំនួន ៥០ម៉ឺនឯណោះ។

-ទាញយក Khmer Standard Keyboard សម្រាប់ Android

៤. ក្តារចុច “ខ្ញុំ” (Khnhom Keyboard)

ក្តារចុចលើ iOS និង Android ល្បីៗបង្កើតដោយកូនខ្មែរ

ក្តារចុចនេះត្រូវបានបង្កើតឡើងដោយអ្នកបង្កើតកម្មវិធីឈ្មោះ Puthnith Var។ ក្តារចុច “ខ្ញុំ” ទើបតែបង្កើតឡើងប៉ុណ្ណោះ តែក៏ទទួលការគាំទ្រគួរសមផងដែរលើ iOs ដោយសារមុខងារនិងគុណប្រយោជន៍របស់វាល្អ មិនចាញ់ក្តារចុចខ្មែរផ្សេងទៀតឡើយ។

-ទាញយកក្តារចុច “ខ្មែរ” លើ iOs 

ប្រភព៖ សប្បាយ