ខ្លីៗទាក់ទងបេក្ខភាព Men’s World Coach Award ទាំង៣រូប

ពិធីប្រគល់ពាន FIFA Ballon d’Or  ឆ្នាំ២០១៥ នឹងប្រារព្ធធ្វើនៅ យប់នេះក្នុងប្រទេសស្វីស ក្រៅពីនោះជ័យលាភី គ្រូបង្វឹកបាល់ទាត់ឆ្នើម ប្រចាំឆ្នាំឬ Men’s World Coach of the Year ក៏នឹងត្រូវប្រកាសក្នុង ថ្ងៃជាមួយគ្នាផងដែរ។

បេក្ខភាពគ្រូបង្វឹកបាល់ទាត់ ផ្នែកបុរសឆ្នើមប្រចាំឆ្នាំ ៣នាក់ចុងក្រោយរួមមាន Pep Guardiola មកពី Bayern Munich, Luis Enrique មកពី Barcelona និង Jorge Sampaoli គ្រូបង្វឹកក្រុមជម្រើសជាតិឈីលី។

យើងទៅមើលជោគជ័យធំៗ ដែលគ្រូបង្វឹកទាំង ៣សម្រេចបាន គួរឲ្យកត់សំគាល់ កាលពីឆ្នាំមុន៖

១. លោក PEP GUARDIOLA  គ្រូបង្វឹកក្រុម BAYERN MUNICH

ខ្លីៗទាក់ទងបេក្ខភាព Men’s World Coach Award ទាំង៣រូប

មិនខុសពី Guardiola លោក Luis Enrique គឺជាជនជាតិអេស្ប៉ាញ ហើយជាអតីតកីឡាករ Barcelona មុននឹងក្លាយខ្លួនជាអ្នកចាត់ការរបស់ក្លិប។ នៅរដូវកាលដំបូងរបស់ខ្លួន បុរសវ័យ៤៥ឆ្នាំបានដឹកនាំ Barca លើកពាន៥ក្នុង១ឆ្នាំរួមមាន La Liga, Copa del Rey, Champions League, Super cup និង FIFA Club World Cup។

៣. JORGE SAMPAOLI – គ្រូបង្វឹកក្រុមជម្រើសជាតិឈីលី

ខ្លីៗទាក់ទងបេក្ខភាព Men’s World Coach Award ទាំង៣រូប

លោក Jorge Sampaoli ជនជាតិអាហ្សង់ទីន បានសាងស្នាដៃជាប្រវត្តិសាស្ត្រ ក្រោយដឹកនាំម្ចាស់ផ្ទះឈីលី លើកពានរង្វាន់ Copa America ជាលើកដំបូងក្រោយយកជ័យជម្នះលើក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាប្រទេសកំណើតរបស់លោក នៅវគ្គផ្ដាច់ព្រ័ត្រ។

មុនជួយឈីលី ឈ្នះពានជើងឯកទ្វីបអាមេរិកខាងត្បូង បុរសវ័យ៥៥ឆ្នាំ បានដឹកនាំក្រុមជម្រើសជាតិដែលមានរហស្សនាមថា La Roja ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ World Cup កាលពីឆ្នាំ២០១៤ តែធ្លាក់ក្រោមថ្វីដៃម្ចាស់ផ្ទះប្រេស៊ីល។

ប្រភព៖ សប្បាយ