បញ្ហា​អភិវឌ្ឍន៍​ផ្លូវដែក​៖ ក្រសួង​ប្រាប់​ពលរដ្ឋ​ឲ្យ​ទៅរក​ដំណោះស្រាយ​នៅ​សាលា​រាជធានី​

​ក្រោយពី​មានការ​សម្រប​ម្រួ​លពី​តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រជាពលរដ្ឋ​ទាំង​៨​សហគមន៍ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវដែក ក្នុង​រាជធានី​ភ្នំពេញ បានបញ្ចប់​ការតវ៉ា​នៅមុខ​ស្ថាប័ន​នេះ ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ចាប់ពី​ផ្លូវ​ចំណត​រថភ្លើង​ចាស់ ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ មន្ត្រី​ក្រសួង​សាធារណការ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ដាក់​លិខិត​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​លោក​អះអាងថា ក្រសួង​មិនមាន​សិទ្ធិ​ឬ​កាតព្វកិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​នេះឡើយ​។​

​នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នេះ ប្រជាពលរដ្ឋ​ជិត​២០០​នាក់ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​ទៅ​តវ៉ា​នៅមុខ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​នេះ បើក​វេទិកាសាធារណៈ ជជែក​ដេញដោល​ជាមួយ​ប្រជាពលរដ្ឋ​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ចាប់ពី​ចំណត​ផ្លូវ​រថភ្លើង​ចាស់ ទៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ​។ ប៉ុន្តែ បន្ទាប់ពី​មានការ​សម្រុះសម្រួល​ពី​តំណាង​ក្រសួង​សាធារណការ ប្រជាពលរដ្ឋ​ទាំងនោះ​បាននាំគ្នា​ទៅ​លំ​ដ្ឋា​ន​វិញ និង​រៀបចំ​គម្រោង ដាក់​ញ្ញត្តិ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ តាម​ការណែនាំ​របស់​ក្រសួង​។
បញ្ហា​អភិវឌ្ឍន៍​ផ្លូវដែក​៖ ក្រសួង​ប្រាប់​ពលរដ្ឋ​ឲ្យ​ទៅរក​ដំណោះស្រាយ​នៅ​សាលា​រាជធានី​

​មន្ត្រី​តំណាង​ក្រសួង​សាធារណការ លោក ពៅ ឡា​ធី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ថា ក្រសួង​មិនមាន​សិទ្ធិ​ឬ​កាតព្វកិច្ច ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​នោះទេ ដោយ​លោក អះអាងថា បញ្ហា​នេះ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ដែនដី​។ ដូច្នេះ រូបលោក ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​តវ៉ា​និង​រក​ដំណោះស្រាយ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។​
បញ្ហា​អភិវឌ្ឍន៍​ផ្លូវដែក​៖ ក្រសួង​ប្រាប់​ពលរដ្ឋ​ឲ្យ​ទៅរក​ដំណោះស្រាយ​នៅ​សាលា​រាជធានី​

​តំណាង​រូបនេះ​បាន​ស្នើឡើង​បែបនេះ​ថា​៖«​សូម​បងប្អូន​ទាំងអស់​ត្រឡប់​ទៅវិញ​សិន ហើយ​ដាក់​លិខិត​ទៅកាន់​សាលា​រាជធានី ដើម្បី​ឲ្យ​គេ​ដោះស្រាយ​ឲ្យ​ទៅ​។ បងប្អូន​ចង់បាន​អ្វី បងប្អូន​អញ្ជើញ​ទៅ​សាលា​រាជធានី​ចុះ ព្រោះ​បងប្អូន​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថ​កិច្ច​ដែនដី​។ ដូច្នេះ ក្រសួង​ពុំមាន​សិទ្ធិ​ឬ​កាតព្វកិច្ច​អ្វី ដើម្បី​ដោះស្រាយ​ជួន​បងប្អូន​ទេ គឺ​មានតែ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ប៉ុណ្ណោះ​។ បងប្អូន ជឿ​ខ្ញុំ​ចុះ មានតែ​វិធី​នេះ​ទេ ដែលជា​ដំណោះស្រាយ​ល្អ​បំផុត​។ បងប្អូន​អាចមក​វិញ​បាន បើ​សាលា​រាជធានី​នៅតែ​មិន​ដោះស្រាយ​ជូន​បងប្អូន​»​។

​លោកស្រី មាស ស្រីមុំ តំណាង​ប្រជា​ពល​ទាំង​៨​សហគមន៍ បាន​អះអាងថា​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នេះ នឹង​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទាំង​៨​សហគមន៍ ដែល​ស្ថិតក្នុង​ខណ្ឌ​ទាំងបី​គឺ ខណ្ឌ​ឫស្សកែវ ខណ្ឌដូនពេញ និង​ខណ្ឌ​ទួល​សង្កែ​។ លោកស្រី សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​បដិសេធ​មិន​បើក​វេទិកាសាធារណៈ បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នេះ ប៉ុន្តែ​ក្រសួង​បែរជា​បង្វិល​ពួកគេ ឲ្យ​ទៅ​ដោះស្រាយ​ជាមួយ​សាលា​រាជធានី​ទៅវិញ​។ 
បញ្ហា​អភិវឌ្ឍន៍​ផ្លូវដែក​៖ ក្រសួង​ប្រាប់​ពលរដ្ឋ​ឲ្យ​ទៅរក​ដំណោះស្រាយ​នៅ​សាលា​រាជធានី​

​លោកស្រី​បន្ថែម​យ៉ាងនេះ​ថា​៖«​ឥឡូវ​យើងខ្ញុំ សុខចិត្ត​ដកថយ​មួយ​ជំហាន​សិន​ចុះ​។ យើង​យល់​ព្រមទៅ​សាលា​រាជធានី​តាម​ការណែនាំ​របស់​ក្រសួង តែបើ​សាលា​រាជធានី​មិន​ដោះស្រាយ​ជូន​យើង​នោះ​យើង​ច្បាស់​ជា​មកវិញ​មិន​ខាន​។ យើង​នឹង​ត​វ៉​រហូត​ក្រសួង​មាន​ដំណោះស្រាយ​ជូន​ពួកយើង​»​។

​យ៉ាងណាក៏ដោយ លោកស្រី មាស ស្រីមុំ មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​ពលរដ្ឋ​ទាំង​៨​សហគមន៍​នេះ នឹងដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ នៅពេលណា​នោះទេ​។ លោកស្រី​ថា តំណាង​សហគមន៍​ទាំង​៨ ត្រូវ​ចំណាយពេល​ជូ​ប​ជុំគ្នា​ជា​មុខ​សិន ដើម្បី​ពិភាក្សា ថា​តើ​ត្រូវដាក់​លិខិត​ទៅកាន់​សាលា​រាជធានី​នៅពេលណា​។
បញ្ហា​អភិវឌ្ឍន៍​ផ្លូវដែក​៖ ក្រសួង​ប្រាប់​ពលរដ្ឋ​ឲ្យ​ទៅរក​ដំណោះស្រាយ​នៅ​សាលា​រាជធានី​


​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ ពលរដ្ឋ​បានដាក់​លិខិត​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បំភ្លឺ​ម្តង​ហើយ​ជុំវិញ​គម្រោង​នេះ ប៉ុន្តែ​ក្រសួង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ដោះស្រាយ​ជាមួយ នាយកដ្ឋាន​ផ្លូវដែក​។ ប៉ុន្តែ​ក្រោយមកទៀត នាយកដ្ឋាន​នេះ បាន​បង្វិល​ឲ្យ​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​ជាមួយ​ក្រសួង​វិញ ដោយហេតុ​ផល​ថា បញ្ហា​នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​។ នៅ​ទីបំផុត ក្រសួង​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​សាលា​រាជធានី ដោយហេតុ​ផល​ថា ក្រសួង​មិនមាន​សិទ្ធិ​និង​កាតព្វកិច្ច ក្នុងការ​ដោះស្រាយ​បញ្ហា​នេះឡើយ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​