ដើមឆ្នាំ២០១៦ វិបសាយជាង ២០នៅកម្ពុជា ត្រូវ hacker វាយប្រហារ

គ្រាន់ចូលដល់ដើម ឆ្នាំ២០១៦ ក្រុម Hacker បានផ្ដល់ជាកាដូស្វាគមន៍ យ៉ាងចាស់ដៃដល់វិបសាយ មួយចំនួនរបស់កម្ពុជា។ ក្នុងនោះយោងតាម Facebook Page របស់ក្រុមHacker “Cyber TeamRox” បានបង្ហាញថាក្រុមគេបានវាយ ប្រហារទៅលើគេហទំព័ររបស់ សាកលវិទ្យាល័យ, កម្សាន្ត, ជំនួញ និងក្រុមហ៊ុនឯកជនមួយចំនួន។

ដើមឆ្នាំ២០១៦ វិបសាយជាង ២០នៅកម្ពុជា ត្រូវ hacker វាយប្រហារ

មកដល់ពេលនេះមិនទាន់ មានប្រភពណាអាចបញ្ជាក់ ពីមូលហេតុដែលធ្វើឲ្យក្រុមនេះ វាយប្រហារទៅលើគេហទំព័រ ទាំងនោះនៅឡើយទេ។ តែអ្វីដែលគួរកត់សម្គាល់នោះក្រុម Cyber TeamRox អាចជា Hacker ដែលនៅក្នុងប្រភេទ Hacker Blue Hat ឬ Green Hat។

ប្រភេទ Hacker ត្រូវបានគេបែងចែងជាបីក្រុមធំៗ ដែលមានដូចជា Red Hat ជាក្រុម Hacker ដែលមានសមត្ថភាពខ្ពស់ ហើយតែងតែធ្វើការឲ្យរដ្ឋាភិបាល នៃប្រទេសណាមួយ។ ចំណែក Blue Hat ជាប្រភេទ Hacker ដែលតែងធ្វើការវាយប្រហារ ដើម្បីតែភាពសប្បាយរីករាយ របស់ពួកគេ ខណៈ Green Hat ជា Hacker ដែលទើបតែចេះ វិធីសាស្ត្រក្នុងការ Hack ហើយអាចមានសមត្ថភាព អាចវាយប្រហារទៅលើតែ គេហទំព័រដែលគេទុកចោល។

ដើមឆ្នាំ២០១៦ វិបសាយជាង ២០នៅកម្ពុជា ត្រូវ hacker វាយប្រហារ

ប្រភព៖ សប្បាយ