Apple ត្រៀមជាស្រេចនូវ កាសឥតខ្សែសម្រាប់ iPhone 7 ដែលគ្មានរន្ធដោតកាស

ទូរសព្ទ iPhone 6s & 6s Plus ចេញបានមិនយូរប៉ុន្មានផង ស្រាប់តែពាក្យចចាមអារ៉ាម ជាច្រើនពាក់ព័ន្ធ នឹងទូរសព្ទ iPhone 7 បានផ្សព្វផ្សាយជាបន្តបន្ទាប់។ ក្នុងចំណោមពាក្យចចាមអារ៉ាម ទាំងនោះមានព័ត៌មានដែល គេជឿជាក់ថាជាការពិតនោះ គឺ iPhone 7 នឹងគ្មានរន្ធសម្រាប់ ដោតកាសឡើយ។

Apple ត្រៀមជាស្រេចនូវ កាសឥតខ្សែសម្រាប់ iPhone 7 ដែលគ្មានរន្ធដោតកាស

រូបរាងគំរូ

បើពិតមែន មានន័យថារន្ធ Lighting និងប្រព័ន្ធ Bluetooth គឺជាវិធីតែមួយគត់ដែល អាចភ្ជាប់កាសទៅកាន់ទូរសព្ទ ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះបាន។ ក្នុងចំណោមវិធីសាស្ត្រទាំងពីរ Bluetooth អាចនឹងជាជម្រើសតែមួយគត់ដែល Apple នឹងជ្រើសរើស ហេតុនេះទើបមានពាក្យ ចចាមអារ៉ាមថ្មីមួយទៀតថាក្រុមហ៊ុន នឹងផលិតកាស Bluetooth សម្រាប់ iPhone 7។

កាស Bluetooth ថ្មីនេះត្រូវបានគេឲ្យដឹងថា នឹងជាប្រភេទកាស ដែលគ្មានខ្សែសោះតែម្ដង មានន័យថាកាសនេះនឹង មិនមានខ្សែសម្រាប់ភ្ជាប់គ្នា ពោលខាងឆ្វេង និងខាងស្ដាំគឺចែកដាច់ពីគ្នា។ កាសពិសេសនេះកំពុងស្ថិត ក្នុងដំណាក់កាលនៃការផលិត ហើយគេរំពឹងថា នឹងបង្ហាញខ្លួនស្របពេលវត្តមានរបស់ iPhone 7 ដែលអាចនឹងប្រកាសនា ខែកញ្ញា ឆ្នាំនេះ។

មិនដូចជាកាសឥតខ្សែម៉ាក Beats ដទៃទៀត កាសសម្រាប់ iPhone 7 មួយនេះនឹងអាចសាកថ្ម បានដោយមិនចាំបាច់ ប្រើខ្សែនោះទេ ហើយជាមួយបច្ចេកវិទ្យាដ៏ទំនើបបែបនេះ គេជឿថាតម្លៃរបស់វាមិនជា ធូរថ្លៃប៉ុន្មានឡើយ៕

 ប្រភព៖ សប្បាយ