អាជ្ញាធរ​កំពុង​សិក្សា​គម្រោង សាងសង់​ស្ពាន​អាកាស​ស្ដុ​ប​ផ្សារ​ដី​ហ៊ុយ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​ប្រវែង​១៦​គីឡូម៉ែត្រ​

ភ្នំពេញ: ​កិច្ចប្រជុំ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ក្រុមហ៊ុន​សៀង​ហៃ ក្នុងការ​សិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស​ស្ដុ​ប​ផ្សារ​ដី​ហ៊ុយ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ (Ring road II) ដែលជា​គំរោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ការកសាង​ផ្លូវ​នេះ គឺ​ពិតជា​បាន​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ នៅ​តំបន់​ជុំវិញ​នេះ​បាន​ច្រើន ជាមួយនឹង​រថយន្ដ​ដឹកជញ្ជូន​ធុន​ធ្ងន់​។​

​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​ប្រជុំ​គម្រោង​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​។​

​តាម​គម្រោង​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី​និង​ផ្លូវ​១០១៩ (​វិថី​ហាណូយ​) មាន​ប្រវែង ៦១១ ម៉ែត្រ ទទឹង ១៦,៥​ម៉ែត្រ​។ ចំពោះ​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​២ ជា​ប្រភេទ​ផ្លូវ​ពីរ​គន្លង មាន​ប្រវែង ១៦,៦៧​គីឡូម៉ែត្រ ចាប់ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ដល់​ផ្លូវជាតិ​លេខ​២ ទទឹង ២៣​ម៉ែត្រ ដាក់លូ​សងខាង​ទំហំ ១,៥​ម បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ មានជ័យ និង​ខណ្ឌដង្កោ ឆ្ពោះទៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រង់​ស្ពាន​តាខ្មៅ​ព្រែក​សំរោង​៕​