រដ្ឋសភា​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ថ្ងៃទី​១៣ ខែមករា ដោយ​ត្រូវ​ពិនិត្យ​និង​ពិភាក្សា​សេចក្តីព្រាងច្បាប់​ចំនួន​បី​

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី  ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០១៦ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត របៀបវារៈ​ចំនួន​បី ក្នុងនោះ កិច្ចប្រជុំ​បានអនុម័ត​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០១៦​។​

​តាម​លទ្ធ​ល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​នេះ សេចក្តីព្រាងច្បាប់ ចំនួន​បី ដែល​ត្រូវ​រដ្ឋសភា នឹង​លើក​យកទៅ​ពិភាក្សា និង​អនុម័ត ក្នុងសម័យ​ប្រជុំ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣​មករា នេះ ហើយនឹង​មានការ​ពិភាក្សា​និង​អនុម័ត​សេ​ក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​។ ការពិភាក្សា​និង​អនុម័ត  សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៤ និង​ការពិភាក្សា​និង អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម​។​

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា នា​ព្រឹក​នេះ ក៏បាន​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី បែបបទ នីតិវិធី និង​វិធាន នៃ​ការ តាំង​សំណួរ ចម្លើយ និង​ការបំភ្លឺ​នៅ​រដ្ឋសភា ផងដែរ​៕