USAID រកឃើញថា​កម្ពុ​ជាមាន​បក្សី​ជាង​៥០០​ប្រភេទ​

ភ្នំពេញ: ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) រកឃើញថា កម្ពុជា​ជា​ជម្រក​របស់​ប្រភេទ​សត្វព្រៃ  និង​ជម្រក​ធម្មជាតិ​ផ្សេងទៀត រួមទាំង​ប្រភេទ​សត្វ​បក្សី​ជាង ៥០០​ប្រភេទ និង​គម្រប​ព្រៃ​ប្រហែល ១០​លាន​ហិកតា​។​

​លោក ស្រី​រី ប៊ិក​កា​ប្លែក នាយក​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​លើកឡើងថា កម្ពុជា​សម្បូរ ទៅដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​ល្អ​ប្រណិត​នៅ​ភូមិភាគ អាស៊ីអាគ្នេយ៍ និង​នៅលើ​ពិភពលោក​។ ក្នុងនោះ មាន​ប្រភេទ​បក្សី​ជាង​៥០០​ប្រភេទ និង​មាន​គម្រប​ព្រៃ ប្រហែល​១០​លាន​ហិកតា​។ ការ​ថ្លែង​ដូចនេះ​កាលពី​ព្រឹក​ថ្ងៃទី​១០​មករា ឆ្នាំ​២០១៦​នេះ  ក្រសួងបរិស្ថាន និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាពជា​អ្នកដឹកនាំ​ផែនដី ដើម្បី​ចូលរួម​លើកស្ទួយ និង​ការពារ​បរិស្ថាន ពិភពលោក​ទាំងមូល​ក៏ដូចជា​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ស្រី​រី ប៊ិក​កា​ប្លែក បាន​លើក​ឡើ​ថា ជាមួយគ្នា​នោះ កម្ពុជា​ជា​ជម្រក​ព្រៃ​ត្រូ ពិ​ក​ដ៏​ធំជាងគេ​លំដាប់​ទី​៣ នៅក្នុង​តំបន់ និង​ជា​ប្រទេស​ដែល​សម្បូរ ទៅដោយ​ជីវចម្រុះ​ច្រើនជាងគេ​ក្នុងចំណោម​ព្រៃ​ទាំង​៣៤ នៅលើ សកលលោក ពោលគឺ​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស ដែល​សម្បូរ​ទៅដោយ ធនធានបរិស្ថាន​។​

​លោក​បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​អាម៉េរិក​កំពុង​ជួយ​ដល់​កម្ពុជា​ឱ្យទទួល​បាន​អត្ថប្រយោជន៍​ខាង​វិស័យសេដ្ឋកិច្ច ដែល​កើតចេញពី​ការប្រើប្រាស់​ដីធ្លី និង ការគ្រប់គ្រង ធនធាន​ធ​មុ្ម​ជាតិ​ប្រកប ដោយ​និរន្តរភាព​នៅតាម​តំបន់ ដែលមាន​ព្រៃឈើ​ច្រើនជាងគេ បំផុត​ក្នុងប្រទេស​៕​