អ្នកវាយតម្លៃ អចលនៈទ្រព្យ ឲ្យតម្លៃខ្ពស់ ការវិនិយោគ លើខុនដូ D’seaview

ភ្នំពេញ៖ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យ នៅកម្ពុជា មានការរីកចំរើន គួរអោយកត់សំគាល់ដោយបច្ចុប្បន្ននេះ មានវិនិយោគគិនជាតិ និងអន្តរជាតិជាច្រើនបាន និងកំពុងមកវិនិយោគ និងសាងសង់អាគារពាណិជ្ជកម្ម ខុនដូ បុរី ផ្សារទំនើប និងអាគារខ្ពស់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងគម្រោង D’seaview ដែលជាគម្រោងសាងសង់ខុនដូ និងអគារពាណិជ្ជកម្ម ដ៏ធំរបស់ ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី បានបោះទន់វិនិយោគ នៅក្នុងខេត្តព្រះសីហនុដែល ជាតំបន់ទេសចរណ៍ ដ៏មានសក្តានុពល មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ ទីមួយ ដែលមានអាគារពាណិជ្ជកម្ម និងលំនៅស្ថាន ហើយត្រូវបានសាងសង់នៅផ្ទៃដី 9,818 ម៉ែតការ៉េ។ អាគារពាណិជ្ជកម្ម នេះត្រូវបានរចនា ឡើងឲ្យមាន 4 ផ្នែកផ្សេងគ្នា ដែលសមស្រប សំរាប់ស្ថាប័ន ហិរញ្ញវត្ថុ អគារការិយាល័យ ភោជនីយ អាហារ ស្កាយិ៍បា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ ហាងកែសម្ផស្ស Mini Mart កន្លែងក្មេង លេង និងបរិក្ខារផ្សេងៗទៀតជាច្រើនទៀត។

លោក វ៉ាន់ ចាន់ថន អនុប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលន ទ្រព្យបានលើកឡើងថា៖ «បច្ចុប្បន្ននេះ តម្រូវការកន្លែង ស្នាក់នៅមានកាន់តែច្រើនឡើង ជាពិសេស នៅពេលសមាហរណកម្ម អាស៊ានខាងមុខនេះនឹងមាន ជនបរទេសចេញ ចូលច្រើនដូច្នេះតម្រូវការ នៃការស្នាក់នៅនឹងមាន ការកើនឡើងដែលទាមទា អោយមាន កន្លែងស្នាក់នៅច្រើន ហើយវាក៏ជាកត្តាមួយ ដែលជំរុញអោយវិស័យសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនផងដែរ។

លោក យឿន សេរីវ៉ាត ដែលជាប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនអចលនទ្រព្យនៃ ក្រុមហ៊ុនឡាន ប្រផឹធី អិលធី បានមានប្រសាសន៍ថា៖  «មានអ្នកវិនិយោគទុន បរទេសជាច្រើន ដែលបានវិនិយោគ នៅក្នុងខេត្តព្រះសីហនុ  ហើយអ្នកទាំងនេះ នឹងត្រូវការកន្លែងស្នាក់ នៅដែលមានផាសុខភាព សម្រាប់បុគ្គលិក ដែលមកពីបរទេស»។

លោក វ៉ាន់ ចាន់ថន បានបញ្ជាក់បន្ថែមថា៖«ការរស់នៅក្នុងខុនដូរមានអត្ថប្រយោជន៍ច្រើន  គឺវាមានសុវត្ថិភាពដោយអ្នករស់នៅក្នុងខុនដូរមិនចាំបាច់ខ្វល់ខ្វាយច្រើនរឿងសន្តិសុខព្រោះគេមានសន្តិសុខយាម និងមានកាមេរ៉ាសុវត្ថិភាពនៅគ្រប់ទីកន្លែងព្រមទាំងមាន ចំណតរថយន្តត្រឹមត្រូវ ជាងនេះទៅទៀតគឺគេមិនបារម្ភរឿងទឹកលិចឬភ្លើងដាច់ ហើយក៏មិនពិបាក ក្នុងការថែទាំអនាម័យក្នុងបន្ទប់ ព្រមទាំងមានបរិយាកាស ល្អដែលធ្វើអោយអ្នករស់នៅទីនោះមានអារម្មណ៍ស្រស់ស្រាយ»។

បើតាមប្រសាសន៍ របស់ឯកឧត្តមប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ នេះបានឲ្យដឹងថា៖«បច្ចុប្បន្នប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានលំនឹងម៉ាក្រូសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប។ ជាក់ស្តែងផលិតផល ក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ មានការកើនឡើងជាលំដាប់ ពីប្រមាណ ៧៣៨ ដុល្លានៅឆ្នាំ ២០០៨ ដល់ ១១៣៩ ដុល្លានៅឆ្នាំ២០១៤ ហើយត្រូវប៉ាន់ស្មានថា នឹងកើនឡើងរហូតដល់ ប្រមាណ ១៥៧៩ ដុល្លានៅឆ្នាំ២០១៨ខាងមុខ»។

ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ថា ៖«ដោយសាកំណើន សេដ្ឋកិច្ចគួរ អោយគត់សម្គាល់នេះ ប្រទេសកម្ពុជាបាន ប្រែក្លាយពីប្រទេស កំពុងអភិវឌ្ឍន៍មានចំណូលទាប មកជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលមធ្យមដែលបញ្ជាក់អោយកាន់តែច្បាស់ថា អំណាចទិញរបស់ប្រជាពលរដ្ឋ មានការកើនឡើងជាបន្តបន្ទាប់»។ ហេតុដូច្នេះហើយទើបបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា មានលទ្ធភាពច្រើនក្នុង ការទិញខុនដូរ ឬផ្ទះសម្បែងដើម្បី ស្នាក់នៅដោយខ្លួនឯង ដែលនេះបញ្ជាក់អោយឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

អ្នកវាយតម្លៃ អចលនៈទ្រព្យ ឲ្យតម្លៃខ្ពស់ ការវិនិយោគ លើខុនដូ D’seaview

អ្នកវាយតម្លៃ អចលនៈទ្រព្យ ឲ្យតម្លៃខ្ពស់ ការវិនិយោគ លើខុនដូ D’seaview