រូបសំណាក ម៉ៅ សេទុង ដែលសង់អស់ ៤សែនដុល្លារ ត្រូវកម្ទេចចោលវិញ ព្រោះខុសច្បាប់

រូបសំណាក អតីតមេដឹកនាំកុម្មុយនិស្តចិន លោក ម៉ៅ សេទុង ពណ៌ទឹកមាសឆ្អិន និងចំណាយប្រាក់ចំនួន ៤៥៩ ៣០០ដុល្លារអាមេរិក ទើបសង់រួច ថ្មីៗនេះ ត្រូវបានវាយកម្ទេចចោល បន្ទាប់ពីមានបញ្ហាមួយចំនួន។

រូបសំណាក ម៉ៅ សេទុង ដែលសង់អស់ ៤សែនដុល្លារ ត្រូវកម្ទេចចោលវិញ ព្រោះខុសច្បាប់

តាមសារព័ត៌មាន People Daily បញ្ហាមួយចំនួនបានកើតឡើង បន្ទាប់ពីរងការរិះគន់ពី អ្នកប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គមនានានៅចិន ថារូបសំណាកធ្វើឡើងនោះមានមុខមាត់មិនដូចរូបពិត ព្រមទាំងសង់លើដីស្រែ ដោយពុំមានការអនុញ្ញាត តាមច្បាប់ត្រឹមត្រូវ។ រូបសំណាក លោក ម៉ៅ សេទុង កម្ពស់ ៣៦,៦ម៉ែត្រ ត្រូវបានចំណាយប្រាក់ចំនួន ៤៥៩ ៣០០ដុល្លារអាមេរិក សាងសង់នៅតំបន់ ជនបទមួយកន្លែងក្នុង ស្រុក Tongxu ខេត្តហេណាន ភាគកណ្ដាលប្រទេសចិន។

កម្មករដឹកជញ្ជូនម្នាក់ មិនបញ្ចេញឈ្មោះបាន ប្រាប់ទៅសារព័ត៌មាន The Guardian ថា ” ខ្ញុំបានឮថាគេកម្ទេចរូប សំណាកនោះម្សិលមិញ។ រូបសំណាកនោះ គឺបានសង់លើដីស្រែជាកម្មសិទ្ធិ របស់កសិករម្ចាស់ដីម្នាក់”៕

រូបសំណាក ម៉ៅ សេទុង ដែលសង់អស់ ៤សែនដុល្លារ ត្រូវកម្ទេចចោលវិញ ព្រោះខុសច្បាប់

រូបសំណាក លោក ម៉ៅ សេទុង មុនពេលគេវាយកម្ទេចចោល

ប្រភព៖ សប្បាយ