មនុស្សស្រី ខ្សោយផ្លូវភេទ គួរទទួលទាន អាហារទាំង ៥ នេះ

សព្វថ្ងៃ បញ្ហារឿងលើគ្រែ បានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេស គឺការបាត់បង់ចំណង់ ផ្លូវភេទតែម្តង ដែលវាងាយនឹងធ្វើឲ្យ ជីវិតគ្រួសារអ្នក ឆាប់រង្គោះរង្គើរ ឬបាក់បែកបានយ៉ាងងាយ។

ខណៈពេលដែលមនុស្សស្រី បដិសេធមិនព្រមរួមភេទ ឬព្រមទាំងមិនចង់ ច្បាស់ណាស់ ភាគីខាងបុរស ក៏នឹងអស់អារម្មណ៍ ជាមួយអ្នកដែរ ហើយជួនកាល គេនឹងខឹង ហើយទៅរកសេវា ខាងក្រៅក៏មាន។ ទាំងប្រុស និងទាំងស្រី សុទ្ធតែប្រឈមមុខនឹង បញ្ហានេះដូចគ្នា។

មនុស្សមួយចំនួន បង្ខំចិត្តប្រើប្រាស់ថ្នាំសម្រើប ដើម្បីបំពេញចិត្តដៃគូ ដោយមិនគិតអំពីផលវិបាកជាច្រើន ដែលបណ្តាលមកពី ការញ៉ាំថ្នាំទាំងនោះឡើយ។

ថ្ងៃនេះ អ្នកពិតជាសំណាងហើយ ពីព្រោះ យើងខ្ញុំនឹងណែនាំប្រាប់អ្នក អំពីចំណីអាហារទាំង ៥ ប្រភេទ ដែលអាចដាស់អារម្មណ៍ មនុស្សស្រី ឲ្យពុះកញ្ជោលលើរឿងលើគ្រែវិញបាន ហើយមិនប៉ះពាល់សុខភាពទៀតផង។

ស្ពៃស្ពីណាច
ស្ពៃប្រភេទនេះ អាចជួយឲ្យអ្នកមាន អារម្មណ៍រំភើបរីករាយ និងបង្កើនចរន្តឈាមរត់ ទៅកាន់ប្រដាប់ភេទស្ត្រី ដែលវាដូចទៅនឹងប្រសិទ្ធភាព នៃថ្នាំសម្រើបដែរ។ ស្ពៃស្ពីណាច ជួយឲ្យអ្នកឆាប់ដល់ចំណុចកំពូល ហើយស្រៀបស្រើប ជាមួយដៃគូរបស់អ្នក។

ស្រាក្រហម
ស្រាក្រហមមួយពែង អាចបង្កើនកាម តណ្ហារបស់អ្នកបាន។ ទោះបីជាយ៉ាងណា អ្នកមិនគួរផឹកវាច្រើនពេកនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកខូចសុខភាព និងរឹតតែបាត់បង់ចំណង់ ទៅវិញនោះទេ។

សាច់ក្រហម និងថ្លើមសត្វ
ពេលខ្លះ ចំណង់ផ្លួវភេទចុះខ្សោយ អាចបណ្តាលមកពី កង្វះជាតិដែក ដូច្នេះ ការទទួលទានថ្លើមសត្វ សាច់ក្រហមស្រស់ និងបន្លែពណ៌បៃតង ដែលសំបូរជាតិដែក ពិតជាអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយ។

ខ្លាញ់ត្រី
ខ្លាញ់ត្រី ដូចជា ពពួកត្រីសាលម៉ុង ត្រីសាឌីន និងត្រីធូណា សំបូរអូមេហ្កាបី ដែលជាសារធាតុបង្កើន dopamine នៅក្នុងខួរក្បាល។ វាជួយសម្រួលសរសៃវិញាណ បង្កើនចរន្តឈាមរត់ និងលើកកម្ពស់ចំណង់លើគ្រែ។

សូកូឡា
អ្នកខ្សោយផ្លូវភេទ គួរតែឧស្សាហ៍សូកូឡា៕

មនុស្សស្រី ខ្សោយផ្លូវភេទ គួរទទួលទាន អាហារទាំង ៥ នេះ

ប្រភព៖ គេហទំព័រ www.health.com.kh