តារាកំប្លែងជើងចាស់ អ្នកនាង គ្រត ឡើងគេហដ្ឋានថ្មី ស្ងាត់ៗនៅ បុរីប៉េងហួត

ភ្នំពេញ៖ តារាកំប្លែងចាស់វស្សា ប្រចាំក្រុមកំប្លែង នាយកុយ គឺអ្នកនាងគ្រត នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំ ពិធីជប់លៀងឡើងគេហដ្ឋានថ្មី ដែលមានទីតាំង នៅក្នុងបុរីប៉េងហួត (បឹងស្នោរ) ស្ងាត់ៗ។

អស់រយៈពេលជាច្រើនឆ្នាំ ហើយដែល តារាកំប្លែងជើងចាស់ អ្នកនាង គ្រត ដែលមានឈ្មោះ ពេញថា អុន សុភឿន បានឆ្លង កាត់ឩបសគ្គ គ្រប់បែបយ៉ាង តស៑ូរហូតដល់ ពេលនេះ ដែល អ្នកនាងបានសាង កេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈ រស់នៅក្នុងជីវភាព ហ៊ឺហារស៊ីវិល័យដូចបច្ចុប្បន្ន ដែលធ្វើឲ្យទស្សនិកជន ជាច្រើន ដែលស្គាល់និង ដឹងពីអតីតកាលនាង សរសើរពីការតស៑ូ ខំប្រឹងរបស់នាង ទម្រាំមានថ្ងៃនេះមិនតិចទេ។

ទន្ទឹមជាមួយគ្នា នោះដែល ថ្មីៗ នេះអ្នកនាង គ្រត បានធ្វើឲ្យ ទស្សនិកជន កាន់តែមាន ការភ្ញាក់ផ្អើល ថែមមួយកម្រិត ទៀតនោះ គឺនារាត្រីថ្ងៃទី១១ ខែមករា នេះ អ្នកនាងបានរំលេច ពិធីជប់លៀងឡើង គេហដ្ឋានថ្មី ដែលមានតម្លៃតាម ការប៉ាន់ស្មាន ប្រមាណជិត ១០ម៉ឺនដុល្លារ នៅក្នុងបុរីប៉េងហួត ស្ងាត់ៗយ៉ាងរំភើយ ថែមទៀត...៕