ងូតទឹកក្តៅជាមួយគ្នា អាចជំរុញដល់ផ្លូវភេទ បានយ៉ាងឡូយ!!!

ការគិតអំពីរឿងលឺគ្រែក្រោយពីនឿយហត់ពេញមួយថ្ងៃមកគឺជារឿងដែលពិបាកមួយ។ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបង្កើនប្រសិទ្ធភាពជីវិតស្នេហារបស់អ្នកឡើងវិញបាន។

ខាងក្រោមនេះ គឺជារឿងមួយដែលវានឹងប្រាកដថា ជីវិតលើគ្រែអ្នកពិតជាមាន ប្រសិទ្ធភាពមែននោះ គឺការងូតទឹកក្តៅជាមួយគ្នា។ បើសិនជាអ្នកងូតទឹកចេញ ពីក្បាលរ៉ូមីណេ វាអាចនឹងក្លាយ ទៅជាសេចក្តីសុខដ៏ល្អ ពិតមួយបូករួមនឹងទឹកក្តៅដែលចាំរួចជាស្រេច ព្រមទាំងភ្លើងនៃពន្លឺ ទៀនដើម្បីបង្កើតអារម្មណ៍។ ប៉ុន្តែបើសិនជាអ្នកមិន ងូតទឹកចេញពីក្បាលរ៉ូមីណេទេ កុំបាច់បារម្ភអី។ ការងូតទឹកផ្កាឈូកក៏ដូចគ្នាដែរ។

ចូរចាំថា អ្នកបានដាក់អំបិលតិចតួច និងសន្លឹកផ្កាកូលាបខ្លះចូល ទៅក្នុងទឹកសម្រាប់ងូតនោះ ហើយដើម្បីបង្កើនអារម្មណ៍។

ចូរប្រើអំបិលដុសឱ្យគ្នា ទៅវិញទៅមកព្រោះវាអាច ដើរតួនាទីជាការបរបោស អង្អែលមុនពេលរួមភេទបាន។

ចូរត្រដុសនៅលើខ្នង ភ្លៅ កញ្ចឹងក និងអាចលួចខាំបបូរមាត់ ឬស្លឹកត្រចៀកគ្នាផងម្តងម្កាលផង។

ចូរដុសក្អែលឱ្យគ្នាទៅវិញទៅមក និងថ្នាក់ថ្នមគ្នាក្នុងពេល កំពុងងូតទឹកនោះដែរទៅ។ ការដែលដាសអារម្មណ៍ឱ្យគ្នា ដោយប្រើទឹកក្តៅបែបនេះអាចនឹងធ្វើឱ្យអ្នកឈានទៅរកសកម្មភាព ចំបងនៃការរួមភេទបាន។ អ្នកអាចប្រើកៅអីសម្រាប់ អង្គុយងូតទឹកបានដែរ។

វាដូចជាគ្មានអ្វីគ្រោះថ្នាក់ ឡើយបើសិនជាអ្នកមានបំណង ចង់ធ្វើសកម្មភាពទាំងអស់ ក្នុងបន្ទប់ទឹកតែម្តងនោះ ប៉ុន្តែកុំធ្វើអីល្អជាង។ ចូរប្រើបន្ទប់ទឹកសម្រាប់ការដាស់ អារម្មណ៍ទៅបានហើយ។ ពេលមកដល់លើគ្រែវិញ ចាំចាប់ផ្តើមសកម្មភាពដូចជា ថើម និងការថ្នាក់ថ្នមផ្សេងៗ។ បន្ទាប់ពីអ្នកទាំងពីរយល់ដឹងអំពីការ ដុតភ្លើងតណ្ហាហើយនោះ វានឹងជួយឱ្យអ្នកឈានទៅរកសកម្មភាព បន្ទាប់ដោយខ្លួនឯងតែម្តង៕

ងូតទឹកក្តៅជាមួយគ្នា អាចជំរុញដល់ផ្លូវភេទ បានយ៉ាងឡូយ!!!

ប្រភព៖ គេហទំព័រ www.health.com.kh