របៀបប្រើទឹកលាង អង្ករមកលុបមុខ

ការប្រើទឹកអង្ករ មកលុបមុខ គឺអាចរក្សាសម្រស់អ្នកបាន ជាពិសេសចំពោះអ្នក ដែលអង្គុយនៅមុខ កុំព្យូទ័រច្រើន និងចូលចិត្តចូលគេង យប់ជ្រៅ វានឹងជួយឱ្យមុខអ្នកស្អាត និងមានសំណើម ប៉ុន្តែមុននឹងអ្នកប្រើ អ្នកត្រូវតែដឹងពីវិធីជាមុនសិន ទើបវាអាចជួយអ្នកបាន។ តើមានវិធីប្រើបែបណាដែលត្រឹមត្រូវនោះ?

1.នៅពេលដែលអ្នកលាងអង្ករ អ្នកត្រូវតែចាក់ចោលទឹកទី១ ហើយយកទឹកទី២មកលាងវិញ ដោយយកតែផ្នែកលើនោះទេ។

2.ក្រោយពេលដែលអ្នក ដាក់ទឹកអង្ករលើមុខរួច អ្នកអាចយកដៃអ្នកវ៉ៃមុខថ្នមៗ ព្រោះពេលដែលអ្នកវ៉ៃរួច ទើបម៉ាស្សាមុខ វាអាចជួយស្បែកអ្នកឱ្យស្រូបចូលលឿន ដែលអាចធ្វើឱ្យស្បែក អ្នកកាន់តែទន់។

3.អ្នកអាចប្រើបាតដៃអ្នកម៉ាស្សាពីក្រោមចង្ការឡើងទៅលើដល់ថ្ងាសដោយមានរាងជារង្វង់។

4.ជាងនេះទៅទៀតអ្នកត្រូវតែម៉ាស្សានៅកន្លែងជុំវិញច្រមុះអ្នកច្រើនលើក ដោយម៉ាស្សាទៅមកជាច្រើនដង។

5.ក្រោយពេលដែលម៉ាស្សា នៅមុខអ្នកទាំងអស់រួច ដូចជា ៖ ជុំវិញមាត់ ភ្នែក ច្រមុះ និងថ្ងាសរួច អ្នកអាចយកទឹកលាងចេញបាន នោះវានឹងអាចធ្វើឱ្យអ្នកមានមុខស្អាត ជាមិនខានឡើយ៕

របៀបប្រើទឹកលាង អង្ករមកលុបមុខ

ប្រភព៖ គេហទំព័រ www.health.com.kh