ត្រឹម​រយៈពេល​០១​ខែ​ កូនប្រុស​ពៅ​បុរស​ខ្លាំង​ដែល​ធ្វើ​តំណាងរាស្ត្រ​ ទទួល​គ្រឿង​ឥស្សរិយយស​ឡើង​ពី​ថ្នាក់​សេនា​ដល់​ជា​តូប​ការ​

​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះមហាក្សត្រ​ ទ្រង់​ត្រាស់​បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដល់​សមាជិក​ សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៥​លើក​ទី​១​ ចំនួន​១២៣​រូប​ តាម​ឋានានុក្រម​ ដោយ​ព្រះរាជក្រឹត្យ​ន​ស​/​រក​ត​/១១១៥/១០៧២​ ចុះ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រួម​មាន​ ៖​ ២៧​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​,​ ២៦​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ឯករាជ​ជាតិ​,​ ០៧​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​,​ ០២​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​សុ​វត្ថា​រា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​,​ ០១​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់​មហា​សេរី​វឌ្ឍន៍​,​ ២៤​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេនា​,​ ០២​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ​មហា​មហា​សេនា​,​ ០៦​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ និង​២៨​រូប​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​សេនា​ ក្នុង​នោះ​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ សមាជិក​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ និង​ត្រូវជា​កូនប្រុស​ពៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់​សេនា​ ។​

​រំលង​រយៈពេល​ត្រឹម​០១​ខែ​១០​ថ្ងៃ​ក្រោយមក​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដដែល​ ស្រាប់តែ​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ ប្រោស​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៥/១១៣៩​ ចុះ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខណៈ​អ្នកតំណាង​រាស្ត្រ​ចំនួន​២៧​រូប​ផ្សេង​ទៀត​ ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់​សេនា​ ដំណាលគ្នា​ជាមួយ​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៥/១០៧២​ ចុះ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ដែរ​នោះ​ មិន​មានឱកាស​វិសេសវិសាល​ដូច​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ឡើយ​ ។​

​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី​១​ ជូន​សមាជិក​ សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៥​ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ជា​ប្រធានរដ្ឋសភា​ ។​

​សរុបសេចក្តី​មក​ ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ សមាជិក​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ត្រូវជា​កូនប្រុស​ពៅ​របស់​បុរស​ខ្លាំង​ ព្រមទាំង​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​ យឹ​ម​ ឆៃ​លី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ស្មើនឹង​បុរស​ខ្លាំង​ជា​ឪពុក​ ស្មើនឹង​ឯកឧត្តម​ យឹ​ម​ ឆៃ​លី​ ជា​ឪពុកក្មេក​ និង​ស្មើនឹង​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ដែរ​ហើយ​ ៕​

ត្រឹម​រយៈពេល​០១​ខែ​ កូនប្រុស​ពៅ​បុរស​ខ្លាំង​ដែល​ធ្វើ​តំណាងរាស្ត្រ​ ទទួល​គ្រឿង​ឥស្សរិយយស​ឡើង​ពី​ថ្នាក់​សេនា​ដល់​ជា​តូប​ការ​ត្រឹម​រយៈពេល​០១​ខែ​ កូនប្រុស​ពៅ​បុរស​ខ្លាំង​ដែល​ធ្វើ​តំណាងរាស្ត្រ​ ទទួល​គ្រឿង​ឥស្សរិយយស​ឡើង​ពី​ថ្នាក់​សេនា​ដល់​ជា​តូប​ការ​

Related