Messi ឈ្នះពាន FIFA Ballon d’Or ជាលើកទី៥

Lionel Messi ទទួលបានសំឡេងគាំទ្រ​លើស Cristiano Ronaldo និង Neymar ដើម្បី​ពានរង្វាន់ FIFA Ballon d’Or ជាលើក​ទី​៥ក្នុងអាជីព​របស់​ខ្លួន ។ ពិធី​ប្រកាស​រង្វាន់​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស នា​រាត្រី​ឈានចូល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ (ម៉ោង​នៅ​កម្ពុជា)។

ពានរង្វាន់​ដូចខាងក្រោម៖

-FIFA Ballon d'Or: Lionel Messi
-FIFA Women's World Player of the Year: កីឡាការិនី​ជម្រើសជាតិ​អាមេរិក Carli Lloyd
-FIFA World Coach of the Year (Men's): គ្រូបង្វឹក​អេ​ស្ប៉ា​ញ Luis Enrique នៃ​ក្លិប Barcelona
-FIFA World Coach of the Year (Women's): គ្រូបង្វឹក​ជម្រើសជាតិ​អាមេរិក Jill Ellis
-FIFA Fair Play Award: គ្រប់​អង្គភាព​កីឡាបាល់ទាត់​ទាំងអស់​ដែល​គាំទ្រ​ជនអន្តោប្រវេសន៍
-FIFA Puskás Award: កីឡាករ​ប្រេ​ស៊ី​ល Wendell Lira បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប​ប្រេ​ស៊ី​ល Vila Nova។ គ្រាប់​បាល់​បញ្ចូល​ទី​ដែល​នាំ​ឲ្យ​គេ​ទទួលបាន​ពានរង្វាន់​នោះ គឺ​នៅពេលដែល​គេ​លេង​ឲ្យ​ក្លិប Goianésia នា​ជំនួប​ជាមួយ Atlético Goianiense កាលពី​ថ្ងៃទី១១ ខែ​មិនា ឆ្នាំ២០១៥ ។

ជម្រើស១១នាក់​ឆ្នើម​លើ​ពិភពលោក​ប្រចាំឆ្នាំ (Fifpro World XI)៖
-អ្នកចាំទី៖ Manuel Neuer (Bayern Munich)
-ខ្សែការពារ៖ Thiago Silva (Paris Saint-Germain) Marcelo (Real Madrid) Sergio Ramos (Real Madrid) Dani Alves (Barcleona)
-ខ្សែបម្រើ៖ Andres Iniesta (Barcelona) Luka Modric (Real Madrid) Paul Pogba (Juventus)
-ខ្សែប្រយុទ្ធ៖ Neymar (Barcelona) Lionel Messi (Barcelona) Cristiano Ronaldo (Real Madrid)


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​