មានចំនួន១៦៤នាក់ចូលរួមប្រកួតវាយសីពានរង្វាន់៧មករា

ភ្នំពេញ:     ​ភ្នំពេញ​:​ការ​ប្រកួ​ត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​៧​មករា​នឹងធ្វើ​ រយៈពេល ២ ថ្ងៃ​នៅ​ទីលាន​ខេត្ត​ព្រះសីហនុ​ គឺ​ថ្ងៃទី​១៦ និង ១៧​មករា​ខាងមុខនេះ ។​

​    ​មាន​សមាគម​-​ក្លិប​ចំនួន​១៤​មកពី​ទូទាំងប្រទេស​ដែល​បាន​បញ្ជូន​កីឡាករ​-​ កីឡាការិនី​របស់ខ្លួន​មក​ចូលរួម​ប្រ​កួត​ក្នុង​ព្រឹត្តិការណ៍​នេះ ។​

​     ​សមាគម​-​ក្លិប​ទាំង ១៤​ដេ​លម​ក​ចូលរួម​ប្រកួត​មាន​សមាគម​វាយ​សី​ខេត្តកោះកុង​-​ខេត្ត​ស្វា​រៀង​- ​កំពង់ចាម​-​ក្លិប​ត្រពាំង​ស្រែ​-​កំពង់ឆ្នាំង​-​កំពង់ស្ពឺ​-​មុន្នី​ឋា​ប​ នា​-SC ខេត្តសៀមរាប​-​រតនគីរី​-​ខេត្ត​ព្រះសីហនុ​-​មណ្ឌល​គី​រី​-​កំពត​-​ក្លិប​ បឹងកេត និង ក្លិប​ព្រះខ័ន​រាជ ។​

​    ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​វិញ្ញាសា​វាយ​គូ​បុរស​អាយុ​លើ​១៩​ឆ្នាំ ។ វិញ្ញាសា​វាយ​គូ​បុរស​អាយុ​ក្រោម​១៩ឆ្នាំ​វាយ​គូ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ​-​វាយ​គូ​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ​។ វិញ្ញាសា​បុរស​វ័យ​កណ្ដាល​អាយុ​ចាប់ពី​៤០ ទៅ​ ៥០​ឆ្នាំ វិញ្ញាសា​វាយ​គូ​បុរស​វ័យ​ចំណាស់​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​។​

​    ​វិញ្ញាសា​វាយ​គូ​សម្រាប់​នារី​ដោយ​មិន​គិត​អាយុ វិញ្ញាសា​វាយ​ទោល​សម្រាប់​កុមារា​អាយុ​ក្រោម​១១​ឆ្នាំ និង​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស និង នារី​(Double-Mix)​អាយុ​ក្រោម​១៧​ឆ្នាំ ។​

​    ​ការប្រកួត​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ដោយមាន​ការសហការ​ពី​សមាគម​កីឡា​វាយ​សី​ខេត្ត​ព្រះសីហនុ ។​
​    ​