បើកឡាន ប្រញាប់ទៅចូលរួមមង្គលការ ឡានតាកូម៉ា ក្រឡាប់ស្លាប់៥ របួសធ្ងន់ស្រាល ១១នាក់ នៅភូមិបន្ទាយឆ្មារខេត្តឧត្តរមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង វេលាម៉ោង១១ កន្លះ ថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៥ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ និងមនុស្ស ១១នាក់ ផ្សេងទៀតរង របួសធ្ងន់ស្រាល ដោយសាររថយន្ត បែក កង់មុខខណៈកំពុងបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យរថយន្តក្រឡាប់ ជាច្រើន ត្រឡប់ លើកំណាត់ផ្លូវជាតិលេខ៥៦អា ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ដោយ ខ្លួនឯងដោយសាររថយន្ដម៉ាក តាកូម៉ាមួយបាំងកន្លះ ពណ៌ខ្មៅពាក់ស្លាក លេខ កណ្ដាល 2A-6195 បានធ្វើដំណើរ ពីខេត្ដព្រះវិហារក្នុងទិសដៅពីជើងមក ត្បូង ជាលក្ខណៈគ្រួសារ ទៅចូលរួមមង្គលការ សាច់ញាតិរបស់ ខ្លួននៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរក្នុងល្បឿនលឿន ហើយរថយន្តបែកកង់ ទើប បណ្តាលឲ្យក្រឡាប់ ជាច្រើនត្រឡប់ បណ្តាលឲ្យស្លាប់ ៤នាក់នៅកន្លែង និង ម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និង រងរបួស ធ្ងន់ស្រាល១១នាក់ ត្រូវ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជាជប៉ុនមង្គលបុរី ។

រីឯសាកសព ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត។ ចំណែករថយន្ដត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាន នគរបាល ស្រុកថ្មពួកដើម្បីដើម្បីចាត់ការតាមច្បាប់៕